adverise with khmeread Untitled 1

តុក្កតាសិចដែលមានអង្គជាតិដំណើរការពេញលេញនឹងចេញលក់នៅឆ្នាំក្រោយ ប៉ុន្តែតម្លៃញាក់សាច់ការបានប្រពន្ធម្នាក់នៅស្រុកខ្មែរ

          តុក្កតា​សិចជំនាន់ថ្មី​ទំនង​ជាមាន​លក្ខណៈ​ប្រាកដ​និយម​ខ្លាំង​ជា​ងមុន​​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​យើងមិន​ធ្លាប់ឃើញ​។ តុក្កតា​សិច​​ដែល​មាន​អង្គជាតិ​ដំណើរ​ការ​ពេញលេញ​គ្រោងនឹង​ចេញលក់​លើ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ​នេះ ជាមួយនឹងតម្លៃ​រហូត​ដល់​១២.០០០​ផោន​។​

          តុក្កតាប្រភេទនេះ​មាន​ប្រព័ន្ធកម្តៅ​នៅខាងក្នុង​ ដែល​អាចធ្វើ​ឲ្យ​រាងកាយ​ឡើង​ក្តៅ​ល្មម​និង​មាន​ប្រព័ន្ធសិនស័រ ដែល​អាច​ប្រតិកម្មនឹងការប៉ះពាល់។ តុក្តតា​សិច​ដែល​មាន​ឈ្មោះថា RealDoll ត្រូវ​បា​ន​ផលិត​ដោយ​ក្រុម​ហ៊ុន Abyss Creations ជា​ក្រុម​ហ៊ុនមួយដែល​មាន​មួយដ្ឋាន​នៅ​រដ្ឋកាលីហ្វ័រញ៉ា។

          លោក Levy ជា​អ្នក​និពន្ធ​សៀវភៅ Love And Sex With Robots បាន​និ យាយថា “ខ្ញុំ​ប្រាកដណាស់ អ្នកខ្លះ​នឹង​យល់​ថា វាជារឿងចម្លែក ប៉ុន្តែ​ការ​មក​ដល់​របស់តុក្តតាសិច​ដែល​មានប្រព័ន្ធសិច​រស់រវើក​នេះ​នឹង​មាន​សារៈសំខាន់​ខ្លាំង”។​

          លោកបន្តថា “​យើង​បាន​ឃើញ​ការប្រែប្រួល​រួចហើយ​ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់មនុស្ស​ ដោយសារតែ​ប្រព័ន្ធ​អ៊ីនធើណិត​ ទូរស័ព្ទដៃ សម្ភារៈ​ប្រើ​ប្រាស់​​និង​បណ្តាញសង្គម”៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់