adverise with khmeread Untitled 1

នៅ​ដល់​តំបន់​ដាច់ស្រយាល​ហើយ​មាន​ម៉ូតូ​បុក​ម៉ូតូ ​​របួសធ្ងន់​ម្នាក់

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង ម៉ូតូ បុក​និង​ម៉ូតូ កើតឡើង​នៅ​ចំណុច​ផ្លូវលំ​ចូលទៅ​ជ្រោយ​ស្វាយ ក្នុងភូមិ​បឹង​ព្រាវ ឃុំបឹង​ព្រាវ​រវាង ស្រុកស្រែ​អំបិល បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​៣​នាក់ កាលពី​រសៀល​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ suzuki smash ពណ៌​ស ពាក់​ស្លាក ភ្នំពេញ ​1 SL-2376 បើកបរ​ដោយ​ឈ្មោះ លី វិឆៃ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ នៅ​ភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ បានធ្វើ​ដំណើ ពី​ជើង​ទៅ​ត្បូង។​

    លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ម៉ា​កវេ​វ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ធី ធា ភេទ​ប្រុស អាយុ ២៣​ ឆ្នាំ ជិះ​គ្នា ៣ នាក់ ក្នុង​ដំណើរ​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​រងរបួស​ធ្ងន់ម្នាក់(ប្រុស) ខាង​ម៉ូតូ​ស្មាស់​ និង​រងរបួស​ស្រាល ៣ ​នាក់ ខាង​ម៉ូតូ​វេ​វ​។​

    បន្ទាប់មក​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​។​ រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់