adverise with khmeread 1

Suarez និង Neymar មើលមុខគ្នាចង់ស៊ីសាច់មិនដឹងមូលហេតុ

    ​Neymar ពិតជា​មិន​រីករាយ​នោះឡើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​    ​បន្ទាប់ពី​ខ្សែប្រយុទ្ធ​របស់​អ្នកបុណ្យ Barcelona រូបនេះ បានបង្ហាញ​ពី​អារម្មណ៍​ខឹងសម្បារ​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ពេលដែល​គាត់​បាន​រុញ​ខ្សែការពារ​របស់ Granada កីឡាករ Ruben Vezo ចុះ​ពីលើ​ជណ្តើរ វីដេអូ​មិន​ប្រក្រតី​មួយ​ផ្សេងទៀត​បាន​លេចឡើង​ក្នុងអំឡុង​ការហ្វឹកហាត់​របស់​ក្រុម​អ្នកបុណ្យ​កាលពី​ម្សិលមិញ​នេះ​។​

​    ​វីដេអូ​ខាងក្រោម​នេះ បានបង្ហាញ​ពី​សកម្មភាព​របស់​មិត្ត​រួម​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច Luis Suarez និង Lionel Messi ហាក់​កំពុង​ជជែក​លេង​ជាមួយគ្នា មុនពេល​ដែល​អតីត​តារា​ឆ្នើម​របស់​ហង្ស​ក្រហម Liverpool បាន​ទាត់​បាល់​ចេញពី​ជើង​របស់ Neymar ដែល​កំពុង​នឹង​ឈរ​ជាន់​បាល់​ឱន​ចងខ្សែ​ស្បែកជើង រអិល​យ៉ាង​ត្រដាបត្រដួស ហើយ​បន្ទាប់មក​គាត់​បាន​សម្លឹង​មើលមុខ​របស់ Suarez ហាក់ដូចជា​ខឹងសម្បារ​យ៉ាងខ្លាំង​។​

​    ​ចំណែកឯ Messi? ដែល​ស្ថិតនៅ​កណ្តាល​ដៃគូ​ដ៏​គ្រោះថ្នាក់​របស់ខ្លួន ហាក់ដូច​ជាមាន​អារម្មណ៍​ថា គាត់​មិន​បានឃើញ​អ្វី​នោះឡើយ​។​

​    ​យ៉ាងណាក្តី នេះ​ក៏​នឹង​ជា​សេចក្តី​ព្រួយបារម្ភ​មួយផ្នែក​ផងដែរ​សម្រាប់​ប្រិយមិត្ត Barcelona ខណៈដែល​ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Etihad ដើម្បី​ជួប​មុខ​មេឃ​ខៀវ Manchester City នា​រាត្រី​នេះ ក្នុងជំនួប​ដំណើរ​ប្រជែង​ពានរង្វាន់​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League ៕

 

adverise with khmeread
ប្រភព៖ Talkingbaws

មតិយោបល់