adverise with khmeread Untitled 1

ងងុយដេក​ហើយខំប្រឹងបើកបរ រថយន្ត​ ស្រាប់តែរេ​ចង្កូតធ្លាក់​ផ្លូវ​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី សេរី​៩៥ ពាក់​ស្លាក​លេខ​ 2C-2570 ​បើក​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៤ ​មក​ខាងឆ្វេង​ដៃ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​ ១៦៥-១៦៦​ ស្ថិតនៅ​ភូមិ​តា​នៃ ​ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃ​៣១​ តុលា ​២០១៦​ តែ​មិន​បណ្តាលឱ្យ​មនុស្ស​គ្រោះថ្នាក់​ឡើយ។​

    ប៉ូ​លិ​សនិយា​យ​ថា អ្នកបើកបរ រថយន្ត​ឈ្មោះ សួន ផា ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ ឃុំព្រៃនប់ ស្រុក​ព្រៃនប់​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ ហើ​យ​ហេតុការណ៍​នេះ​សមត្ថកិច្ច​បញ្ជាក់ថា​កើ​ត​ឡើ​ង​ដោយសារ​អ្នកបើកបរ​ងោក ងងុយដេក​ត្រង់ចំណុច​ផ្លូវ​កោង ធ្វើឱ្យ​រថយន្ត រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែម្តង​៕​

adverise with khmeread

មតិយោបល់