adverise with khmeread 0

លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​ជា​អ្នកគាំទ្រ Arsenal?

    ​កាលពីពេល​ថ្មីៗ​នេះ លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​បា Arsenal មួយ​ក្នុង​ទីក្រុង Miami ដែល​នេះ​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ថា គាត់​ជា​ប្រិយមិត្ត​កាំភ្លើង​ធំ​។​

​    ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូបនេះ​ត្រូវ​បានឃើញ កំពុងនិយាយ​ជាមួយ​ក្រុម​អ្នកគាំទ្រ Arsenal នៅ​បា Fado Irish Pub ខណៈ​គាត់​កំពុង​ឃោសនា​រក​សន្លឹកឆ្នោត​ក្នុង​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក​។​

​    ​លោកស្រី​គ្លី​ន​តុ​ន​ត្រូវបាន​ថត​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​នៅក្នុង​បា ដែល​ត្រូវបាន​តុបតែង​ឡើងជា​មួយ​ផ្ទាំង​រូបភាព និង​អនុស្សាវរីយ៍​របស់​ក្លឹប Arsenal នៅលើ​ជញ្ជាំង​។​

​    ​គេ​ជឿថា នេះ​ជា​រឿង​ចៃដន្យ​ដែល​អ្នកនយោបាយ​វ័យ ៦៩ ឆ្នាំ​រូបនេះ​បាន​ចូល​បា​ជាមួយ​ការតុបតែង​បែប​ក្រុម​កាំភ្លើង​ធំ​។​

​    ​ប្រសិនបើ​រឿង​ខាងលើ​ជាការ​ពិត នោះ​អ្នកស្រី​នឹង​មិនមែនជា​អ្នកនយោបាយ​ល្បីឈ្មោះ​ដែល​ស្មោះស្ម័គ្រ​នឹង​ក្រុម​របស់លោក Arsene Wenger តែ​ម្នាក់​គត់​នោះទេ មេដឹកនាំ​គណៈបក្ស​ការងារ​នៅ​អង់គ្លេស​គឺ​លោក Jeremy Corbyn ក៏​ជា​អ្នកគាំទ្រ Arsenal ផ្កាប់មុខ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ thesun

អ្នកនឹងចូលចិត្ត

មតិយោបល់