adverise with khmeread 6

បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ម្នាក់នៅផ្លូវជាតិលេខ៨

     កណ្តាល​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១៤​ មករា ​២០១៦​ លើផ្លូវ​ជាតិ​លេខ​៨​ ចន្លោះ​គ​.​ម​លេខ​៤២-៤៣ ចំណុច​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​រវាង​រថ​យន្ត​និង​ម៉ូតូ ។​
    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​ម៉ាក​MSX​ពណ៌​ក្រហម​ពាក់​ស្លាក លេខ​ភ្នំពេញ 1FI-0294  ដែល​បើកបរ​ដោយ​ឈ្មោះ​ពៅ ពិ​សិ​ដ្ធ​អាយុ​ ៣០​ឆ្នាំ​នៅ​ភូមិ​ស៊ីធរ​លិច ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​
     ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​ម៉ាក ​FORD ពណ៌​ទឹក​ពណ៌​ទឹកប្រាក់​ផ្លាកលេខ​ភ្នំពេញ 2Q-0099 បើកបរ​នៅក្នុង​ទិសដៅ​ពី ភ្នំពេញ​ទៅ​រតនៈគិរី​បើកបរ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​MFX​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លូន​មិន​ស្គាល់​អត្តសញ្ញាណ ។​
   ករណីនេះ​បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ស្លាប់​ម្នាក់​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​។​ចំណែក​វត្ថុតាង​ទាំងពី​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ខ្សាច់កណ្តាល ៕​

adverise with khmeread

មតិយោបល់