adverise with khmeread 0

Cristiano Ronaldo ខឹងខ្លាំងដែលសង្សារថ្មីបោកខ្លួនដើម្បីកើនប្រជាប្រិយភាពផ្ទាល់ខ្លួននាង ឥឡូវដាច់គ្នាផឹងហើយ

    ​វេ​ប​សាយ​របស់​ព័រ​ទុយ​ហ្គា​ល់ Correrio Da Manha បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ទំនាក់ទំនង​រយៈពេល​ខ្លី​របស់ Cristiano Ronaldo ជាមួយនឹង Desire Cordero គឺ​ត្រូវ​បានបញ្ចប់​ហើយ​។​

​    ​ហើយ​វា​មិន​ត្រឹមតែ​ជាការ​បញ្ចប់​តែមួយគត់​នោះទេ ប៉ុន្តែ​តារាបាល់ទាត់​ឆ្នើម​របស់​អធិរាជ​ស Real Madrid ត្រូវបាន​គេ​រាយការណ៍​ថា បាន​ខឹង​ជាមួយនឹង​អតីត​បវរកញ្ញា​ប្រទេស​អេ​ស្ប៉ា​ញ Cordero យ៉ាងខ្លាំង បន្ទាប់ពី​គេ​អះអាងថា ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវបាន​នាង "​ប្រើប្រាស់​"​។​

​    ​ត្រឡប់​ទៅកាន់​ដើមខែ​តុលា​កន្លងទៅនេះ ទស្សនា​វ​ដ្តី​របស់​អេ​ស្ប៉ា​ញ Corazón Czn បានប្រកាសថា Ronaldo និង Desire Cordero បាន​ស្ថិតនៅក្នុង​ទំនាក់ទំនង​ស្នេហា​។​

​    ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កាសែត Sport របស់​អេ​ស្ប៉ា​ញ​ក៏បាន​ចោទ​ជា​សំណួរ​ផងដែរ ថា​តើ​ទំនាក់ទំនង​នេះ​ជាការ​ពិត​ឬ​យ៉ាងណា ខណៈដែល​មានការ​លើក​ឡើង​ថា វា​គឺជា​ដូចជា "​ទំនាក់ទំនង​ងាយ​ពេក​នោះ​"​។​

​    ​តើ Ronaldo ត្រូវបាន​គេ​ប្រើប្រាស់​ដូចម្តេច​?

​    ​រឿងរ៉ាវ​ទាំងស្រុង​នេះ​ត្រូវបាន​វេ​ប​សាយ Correrio Da Manha បាន​អះអាងថា Ronaldo មាន​អារម្មណ៍​ស្រឡាញ់​ពិតប្រាកដ​ទៅលើ Desire Cordero ទោះជា​យ៉ាងណា​នាង​បាន​លេងសើច​ជាមួយ​គាត់​ដើម្បី​ទាក់ទាញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

​    ​ការចោទប្រកាន់​មួយ​នេះ​មានន័យថា Desire Cordero នៅ​ជាមួយនឹង Ronaldo គឺ​ដើម្បី​តែ​ទាក់ទាញ​ភាពល្បីល្បាញ និង​ចំណាប់អារម្មណ៍​ពី​មហាជន​ប៉ុណ្ណោះ​។​

​    ​Correrio Da Manha បាន​បន្ថែមថា ទំនាក់ទំនង​មួយ​នេះ​ត្រូវបាន​គេ​សន្ម​ត់​ជាការ​សម្ងាត់ ដូច្នេះ​ពេលដែល​ព័ត៌មាន​បាន​បែកធ្លាយ​ជា​សារ​ធារ​ណៈ នាំឱ្យ​ការមិនទុកចិត្ត​ទៅលើ​ដៃគូ​របស់ខ្លួន​របស់ Ronaldo បាន​កើនឡើង​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់