adverise with khmeread Ppmain

តារាចម្រៀង​ជប៉ុន Piko-Taro បកស្រាយ​មូលហេតុ​ដែល​គាត់​សរសេរ​បទ PPAP និង​ថ្លៃ​ចំណាយ​ពិតប្រាកដ​សម្រាប់​បទ​នេះ​

    ​តារាចម្រៀង​ជប៉ុន Piko-Taro បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness World Record ដោយសារ​បទ​ចម្រៀង Pen-Pineapple-Apple-Pen (PPAP) ល្បី​ខ្លាំង និង​ជា​ចម្រៀង​ដែល​ខ្លី​បំផុត​ជាប់​ក្នុង​តារាង​ចម្រៀង US Billboard Hot 100 ។​

​    ​កាលពី​ថ្ងៃទី ២៩ ខែតុលា ចម្រៀង​ដែលមាន​រយៈពេល ៤៥ វិនាទី PPAP នេះ​មាន​លេខ​រៀង​ទី ៧៧ លើ​តារាង US Billboard Hot 100​។​

​    ​តារាចម្រៀង​វ័យ ៥៣ ឆ្នាំ​រូបនេះ​បានទទួល​ពានរង្វាន់ Guinness នៅ​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Tokyo កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ចម្រៀង​របស់គាត់​គឺ​ក្រ​ឡៃ​ពីបទ​ចម្រៀង Little Boxes របស់​ក្រុម​ចម្រៀង​អាមេរិក The Womenfolk ក្នុង​ឆ្នាំ ១៩៦៤ ដែលមាន​រយៈពេល​ត្រឹម ១ នាទី និង ២ វិនាទី​ប៉ុណ្ណោះ​។​

​    ​តារាចម្រៀង​លោក Piko-Taro គឺជា​តារាចម្រៀង​ជប៉ុន​ដំបូង​ដែលជា​ប់​នៅលើ​តារាង Billboard ចាប់តាំងពី​ឆ្នាំ ១៩៩០ មក បានប្រកាសថា គាត់​បាន​ចុះ​កុងត្រា​ថត​ចម្រៀង​ជាមួយ​ក្រុមហ៊ុន Sony, CNR Music និង Time Records ដើម្បី​ចែកចាយ​ចម្រៀង​អនាគត​របស់គាត់​ជុំវិញ​ពិភពលោក​។​

​    ​វីដេអូ​បង្ហោះ​ដំបូង​នៅ​ខែសីហា​បានចាប់ផ្ដើម​ល្បី​ដោយមាន​អ្នកមើល​រហូតដល់ ២០០ លាន​នាក់​លើ​បណ្ដាញ​យូ​ធូប​។​

​    ​Piko-Taro បាន​និយាយ​នៅ​ស​និ្ន​សីទ​កាសែត​នោះ​ថា​គាត់​បាន​ចំណាយ​ប្រាក់​អស់ ១០ ម៉ឺន​យ៉េន (៩៥៣ ដុល្លារ​)​។ គាត់​គឺជា​តារា​កំប្លែង និង​ជា DJ Daimaou Kosaka ម្នាក់​ដែលមាន​ឈ្មោះ​ពិត​គឺ Kazuhiko Kosaka បាន​យក​ហៅ​ចម្រៀង​បែប​កំប្លែង​ថា Piko-pop ។​

​    ​តារាចម្រៀង​ជប៉ុន​រូបនេះ​បាន​បកស្រាយ​ពី​អត្ថន័យ​របស់​ចម្រៀង PPAP ជាមួយនឹង​កាសែត NHK កាលពី​ថ្មីៗ​នេះ​ថា គាត់​បាន​សរសេរ​ចម្រៀង​នេះ​ឡើង ខណៈដែល​គាត់​កំពុង​បរិភោគ​ផ្លែឈើ និង​អង្គុយ​មុខ​កុំព្យូទ័រ​នៅ​ថ្ងៃមួយ​។​

​    ​គាត់​បន្តទៀតថា "​អត្ថន័យ​នៃ Pen-Pineapple-Apple-Pen គឺជា​ផ្លែ​ប៉ោម​និង​ម្នាស់​អាច​រួមគ្នា​បាន ប្រសិនបើ​យើង​យក​ប៊ិក​ដោត​វា​ចូលគ្នា ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា​វា​នឹង​រកប្រាក់​ខ្លះ​ឱ្យ​ខ្ញុំ​ដែរ​"​។​

​    ​"​អ្វីដែល​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​គឺ​សរសេរ​ចម្រៀង​ដែល​នឹងដាក់​ស្នាមញញឹម​លើ​មុខ​មនុស្ស ហើយនឹង​ងាយស្រួល​ចាំ​"​។​

​    ​ដោយឡែក Piko-Taro បាន​យក​ត្រាប់​តាម​ចម្រៀង PPAP ជាមួយនឹង​ភ្លេង​ផ្សេង​មាន​ចំណងជើង​ថា Neo Sunglasses​។ ហើយ​បានចេញ​រយៈពេល ៣ សប្ដាហ៍​មកហើយ និង​មាន​រយៈពេល ៥៦ វិនាទី​មាន​អ្នកមើល​ច្រើនជាង ៩ លាន​នាក់​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់