Untitled 1

នៅលើកោះ​ហើយនៅមានចោរ​គាស់​ហាង​ជនបរទេសទៀត

    ព្រះសីហនុ ៖ មាន​សកម្មភាព​ចោរលួច​ប្លន់​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​យប់​ថ្ងៃទី​៣១ ​តុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ហាង​បឹង​ហ្កា​ឡូ​ផា​រ៉ា​ដាយ​ ស្ថិតក្នុង​ភូមិ​កោះ​តូច ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ មាន​ករណី​ចោរ​គាស់​សោ​លួច​សម្ភារៈក្នុងហាង​របស់​ជនបរទេស​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ទី​១​ឈ្មោះ ​UGURLY FATIH​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ទួរគី និង​ទី​២​ឈ្មោះ ​UGURLY ESRA​ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ ​ជនជាតិ​ទួរគី ហើ​យ​​សម្ភារៈ​បាត់បង់​រួមមាន កាមេរ៉ា​ចំនួន​៣​គ្រឿង និង​កាណុង​កាមេរ៉ា​១​គ្រឿង។​

    ក្នុងករណីនេះ​សមត្ថកិច្ច​ប៉ូលិស ​និង​កង​រាជ​អាវុធ​មូលដ្ឋាន​នៅ​សង្កាត់​កោះរ៉ុង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើ​ស​៕

មតិយោបល់