adverise with khmeread Untitled 1

សត្វ​ឆ្មា​ញី​មួយ​ក្បាល​ចំណាយពេល​មួយឆ្នាំ​​រស់នៅ​ក្បែរ​ផ្នូរ​ម្ចាស់​របស់​វា​

​    ​សត្វ​ឆ្មា​មួយ​ក្បាល​នេះ​ពិតជា​ខូចចិត្ត​ខ្លាំង​មែនទែន បន្ទាប់ពី​ម្ចាស់​របស់​វា​ស្លាប់ចោល ហើយ​ឆ្មា​ញី​មួយ​ក្បាល​នេះ​បាន​ចំណាយពេល​ពេញ​មួយឆ្នាំ​រស់នៅ​ក្បែរ​ផ្នូរ​ម្ចាស់​របស់​វា​។ 

​    ​សត្វ​ឆ្មា​ដ៏​ក្រៀមក្រំ​មួយ​ក្បាល​នេះ​ត្រូវបាន​គេ​ឮសូរ​ស្រែកយំ ខណៈពេល​ដេក​នៅលើ​ដី​កន្លែង​កប់ស​ពនៅ Central Java ប្រទេស​ឥណ្ឌូណេស៊ី​។ 

​    ​អ្នកដើរ​ឆ្លងកាត់​ឈ្មោះ Keli Keningau Prayitno អាយុ​២៨​ឆ្នាំ​បាន​ព្យាយាម​យក​ឆ្មា​នេះ​ទៅ​ចិញ្ចឹម​ដែរ ប៉ុន្តែ​វា​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ហើយ​នៅ​អោប​ថ្នាក់ថ្នម​ផ្ទាំង​ថ្ម​ពណ៌​ខៀវ​ដាក់​លើ​ក្បាល​ផ្នូរខ្មោច​។​

​    ​គួរកត់សម្គាល់ សត្វ​ឆ្មា​នេះ​ដើរ​ត្រឡប់​ទៅ​អតីត​ផ្ទះ​របស់​វា​រៀងរាល់​ថ្ងៃទី​ដែល​វា​ត្រូវបាន​ផ្តល់​ចំណី​ដោយ​កូនៗ​របស់​ស្ត្រី​ចំណាស់​ដែលជា​ម្ចាស់​របស់​វា រួច​វា​ដើរ​ត្រឡប់មក​ផ្នូរ​វិញ​។​

​    ​បើទោះបីជា​អ្នកដើរ​ឆ្លងកាត់​ផ្តល់​ចំណី​និង​ទឹក​ឲ្យ​ក៏ដោយ ក៏​ឆ្មា​ដ៏​កម្សត់​នេះ​បដិសេធ​មិន​ចាក​ចេញពី​ផ្នូរ​នេះដែរ ហើយ​បាន​ផ្តួលខ្លួន​ទៅលើ​ដី​និង​ដេក​នៅ​ទីនោះ​រៀងរាល់​យប់​។​

​    ​លោក Keli បាន​និយាយថា "ចាប់តាំងពី​ម្ចាស់​វា​ស្លាប់ទៅ ឆ្មា​ញី​នេះ​រស់នៅ​ទីនេះ​ក្បែរ​ផ្នូរ​រហូត​។ វា​មិន​ចង់ទៅ​ផ្ទះ​។ វា​រស់នៅ​ទីនេះ​ជិត​មួយឆ្នាំ​ហើយ​"៕

​    ​"ខ្ញុំ​គិតថា វា​គ្មាន​ផ្ទះ ហើយ​ព្យាយាម​ជួយ​វា ប៉ុន្តែ​រៀងរាល់​លើក វា​តែងតែ​ត្រឡប់មក​កន្លែង​ដដែល"​។​

​    ​លោក Keli និយាយថា លោក​បាន​តាមដាន​ឆ្មា​នេះ ហើយ​ដឹងថា អតីត​ម្ចាស់​របស់​វា​គឺ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ Kundari ដែល​ទើបនឹង​ស្លាប់​នាពេល​ថ្មីៗ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់