adverise with khmeread Unnamed %281%29

រុស្ស៊ី​គំរាម​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​ដាក់​ប្រទេស​ន័​រ​វែ​ស ដែល​អនុញ្ញាតឱ្យ​អាមេរិក​មក​ពង្រាយ​កង​ទ័ព​ក្នុងប្រទេស​ខ្លួន​

    ​ប្រទេស​ន័​រវេ​សត្រូវ​បាន​គំរាម​ពី​សំណាក់​អ្នកនយោបាយ​ជាន់ខ្ពស់​រុស្ស៊ី ថា​រុស្ស៊ី​អាច​នឹង​ទម្លាក់​នុយ​ក្លេរ​អ៊ែ​មួយ​គ្រាប់ បន្ទាប់ពី​ប្រទេស​នេះ​អនុញ្ញាតិ​ឱ្យ​ពង្រាយ​កងទ័ព​ម៉ា​រី​ន​អាមេរិក ៣៣០ នាក់​។​

​    ​លោក Frants klinsevich អនុប្រធាន​គណៈកម្មាធិកា​រ​ការពារ​និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយថា ការដាក់​ពង្រាយ​កងទ័ព​ម៉ា​រី​ន​អាមេរិក​នៅ Værnes គឺជា​ផ្នែក​មួយ​នៃ​ការបង្កើន​ទ័ព​អាមេរិក និង​យក​ន័​រ​វែ​សមក​ធ្វើជា​ល្បែង​ក្នុង​ព្រឹត្តិការណ៍​តតាំង​គ្នា​ដោយ​អាវុធ​ន​នុយក្លេអ៊ែរ​។​

​    ​លោក Klintsevich បាន​ប្រាប់​ទៅ​ទូរទស្សន៍ TV2 របស់​ប្រទេស​រុស្ស៊ី​ថា វិមាន​ក្រឹម​ឡាំង​មើលឃើញ​កងទ័ព​ម៉ា​រី​ន ៣៣០ នាក់​ក្នុងប្រទេស​ន័​រ​វែ​ស​ជាការ​គំរាមកំហែង​ផ្នែក​យោធា​ដោយផ្ទាល់​មកលើ​រុស្ស៊ី​។​

​    ​ប្រទេស​ន័​រ​វែ​សបាន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់ពី​ធានា​អះអាង​ដល់​សហភាពសូវៀត​ថា​ខ្លួន​នឹងមិន​អនុញ្ញាតឱ្យ​ដាក់​កងទ័ព​បរទេស​ក្នុងប្រទេស​ខ្លួន​ទេ​។​

​    ​របាយ​ការ​របស់​វេ​ប​សាយ Local Newspaper បានឱ្យដឹងថា លោក Klintsevich បាន​និយាយ​ពី​ការដាក់​ពង្រាយ​កងទ័ព​ម៉ា​រី​ន​អាមេរិក​ថា "​នេះ​គឺជា​ភាពគ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ន័​រ​វែ​ស​និង​ប្រជាជន​ន័​រ​វែ​ស​"​។​

​    ​"​តើ​គួរឱ្យ​យើង​គួរ​ប្រតិកម្ម​លើ​រឿងនេះ​ដោយ​របៀប​ណា​? យើង​មិនដែល​ដាក់​ប្រទេស​ន័​រ​វែ​ស​នៅលើ​គោលដៅ​វាយប្រហារ​ដោយ​អាវុធ​របស់​យើង​ទេ​។ ប៉ុន្ដែ​ប្រសិនបើ​រឿងនេះ​កើតឡើង ប្រជាជន​របស់​ប្រទេស​ន័​រ​វែ​ស​នឹងត្រូវ​រងគ្រោះ​។ ដោយសារ​យើង​ត្រូវតែមាន​ប្រតិកម្ម​ប្រឆាំងនឹង​ការគំរាមកំហែង​យោធា​យ៉ាងច្បាស់​នេះ​។ យើង​មានរឿង​ដែល​ត្រូវ​ប្រតិកម្ម ហើយ​ខ្ញុំ​ត្រូវតែ​និយាយ​រឿងនេះ​"​។​

​    ​ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ន័​រ​វែ​ស​លោកស្រី Ine Eriksen Søreide បាន​បដិសេធ​ការចោទប្រកាន់​របស់​ប្រទេស​រុស្ស៊ី និង​និយាយថា​ការដាក់​ពង្រាយ​ទ័ព​នៅ​តំបន់ Værnes នៅ​ជិត​ទីក្រុង Trondheim មាន​ចម្ងាយ​ប្រមាណ ៧០០ ម៉ា​យ​ពី​ព្រំដែន​ប្រទេស​រុស្ស៊ី គ្រាន់តែ​ជាការ​តេស្ដ​សាកល្បង​ការរត់​មួយ ដែល​នឹង​ពិចារណា​ធ្វើ​នៅ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​។​

​    ​លោកស្រី​ក៏បាន​និយាយទៀតថា "​គ្មាន​ហេតុផល​អ្វីដែល​រុស្ស៊ី​ត្រូវ​ប្រតិកម្ម​លើ​រឿងនេះ​ឡើយ​។ ប៉ុន្ដែ​រុស្ស៊ី​កំពុង​ប្រតិកម្ម​ក្នុង​វិធី​ដដែលៗ​ទៅលើ​រឿង​ភាគច្រើន​ដែល​ប្រទេស​ជា​សមាជិក​ណា​តូ​កំពុង​ធ្វើ​"៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់