adverise with khmeread 14958991 1163796697040537 418365884 o

ប៉ង​រំលោភ​ស្ត្រី​អាយុ​ ៣៧​ ឆ្នាំ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់​ខ្លន​នៅ​ថ្ងៃទី​០១ ​វិច្ឆិកា​ ២០១៦​នេះ​ក្នុងករណី  ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃទី​៣១ ​តុលា ​ឆ្នាំ​២០១៦​ ម៉ោង​៩​យប់​នៅ​ចំណុច ភូមិ​តា​គាត់​លិច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ ឈ្មោះ ច​.​ជ ភេទ​ស្រី ​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនសង្ស័យ ឈ្មោះ ឃឹម ម៉ៅ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ (ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៣១​ តុលា ​២០១៦ ​ម៉ោង​៩​យប់ ខណៈ​ពេល​ជនរងគ្រោះ កំពុង​រៀបចំ​កន្លែងដេក នៅលើផ្ទះ​របស់ខ្លួន ស្រាប់តែ​ឃើញ​ឈ្មោះ ឃឹម ម៉ៅ បាន​ឡើងទៅ​លើផ្ទះ​របស់ខ្លួន។​

    ពេលនោះ​ឈ្មោះ ​ជុំ នួន ជា​ម្តាយ​បាន​ឡើង​ពីក្រោម​ផ្ទះ​មកលើ​ផ្ទះ​កូនស្រី​បាន​ប្រាប់​ម្តាយ​ខ្លួន​ថា​ "ម៉ែ​អា​ម៉ៅ ឡើងលើ​ផ្ទះ​យើង"។ ​បន្ទាប់មក​ជនរងគ្រោះ បាន​ស្ទុះ​ទៅ​បិទទ្វារ​ដាក់​គន្លឹះ​ហើយ​ស្ត្រី ជុំ នួន បាន​ស្រែក​ឆោឡោ​ថា​ "​ជួយ​ផងៗ​អ្នកស្រុក​អើយ​អា​ម៉ៅ​ឡើងផ្ទះ​ខ្ញុំ​ទៀតហើយ​"។​

    ភ្លាមនោះ​ឈ្មោះ ឃឹម ម៉ៅ​ បាន​លត់​ជង្គង់​សំពះអង្វរ​ថា ​"​កុំ​ស្រែកប្រាប់​គេ" ​ហើយ​ស្ត្រី​ ​ជុំ នួន បាន​ចាប់ទាញ​ក អាវ​ឈ្មោះ ឃឹម ម៉ៅ ជាប់ ហើយ​ឈ្មោះ ឃឹម ម៉ៅ ​បាន​រើបម្រះ​រួចហើយ​ស្ទុះ​ទៅ​ដក​គន្លឹះ​ទ្វារផ្ទះ រត់​ចុះមក​ដី​គេចខ្លួន​បាត់ទៅ។​

    ប៉ូលិស​បន្តថា លុះ​នៅ​ថ្ងែ​ទី០១ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង ៨​ព្រឹក​ជនរងគ្រោះ​បានមក ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ជ័យ​ធំ ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន ​ឃឹម ម៉ៅ ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់