adverise with khmeread Unnamed %281%29

ឃាត់​ជនសង្ស័យ​ ៤​ នាក់ជាមួយម៉ូតូ​ ១ គ្រឿងតែពេលឆែកឆេរ​ផ្ទះឃើញម៉ូតូលួចគេជាច្រើនគ្រឿង...ហើយប៉ូលិស​កំពុង​ស្វែងរក​ម្ចាស់​

    ព្រះសីហនុ ៖ ជ​នស​ង្ស័យលួច​ម៉ូតូ​ ៤ ​នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន​ជាមួយ​វត្ថុតាង​ម៉ូតូ​មួយគ្រឿង​នោះ ក្រោយ​ការសាកសួរ​បន្ត​នៅ​ថ្ងៃទី​១ ​វិច្ឆិកា​២០១៦​នេះ យោងតាម​ចម្លើយ​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​នៅផ្ទះ​មួយកន្លែង​នៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយបាន​រក​ឃើ​ញ​ម៉ូតូ​ជា​ផល​នៃ​អំពើ​លួច ចំនួន ០៧ ​គ្រឿង​បន្ថែមទៀត រួម​និង​ស្លាក​លេខ​ម៉ូតូ និង​កាត​គ្រី​ម៉ូតូ មួយចំនួន។​

    ជុំវិញ​បញ្ហា​នេះ​លោកស្នងការ​ប៉ូលិស​ខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្លាប់​បាត់​ម៉ូតូ សូម​មក​ពិនិត្យមើល កត់​ស​ម្គា​ល់ជា​ម៉ូតូរ​បស់​ដែល​បងប្អូន​បាន​បាត់​កន្លងមក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ទទួលយក​ត្រឡប់​ទៅវិញ​។​

    សូមបញ្ជាក់ថា​កាលពី​ល្ងាច​ថ្ងៃទី​៣១​ ​តុលា​ ២០១៦ ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ ​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។​

    ប៉ូលិស​បញ្ជាក់ថា ជនសង្ស័យ​មាន​១.​ឈ្មោះ ស្វាយ ធូ ភេទ​ប្រុស​អាយុ២២​ឆ្នាំ ស្នាក់នៅ​អាគារ​បុគ្គលិក​កាំសាប (​សមគំនិត​ទទួលផល​), ២.​ឈ្មោះ សៀង សៀន ភេទ​ប្រុស អាយុ២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មុខផ្ទះ​សំណាក់​ម៉ា​រី​ណា ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ (​សមគំនិត​ទទួលផល​), ៣.​ឈ្មោះ ម៉េង យា​និ​កា ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្នាក់នៅ​ក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ (​ទទួលផល​) អ្នកទទួល​បញ្ចាំ និង​៤.​ឈ្មោះ​ ជុំ ដា​នី​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៣​ ក្រុងព្រះសីហនុ (​សមគំនិត​ទទួលផល​)​។ ​ចំណែក​ជនសង្ស័យ (​ជា​ចារី​) ឈ្មោះ ​ភា បាន​រត់គេចខ្លួន​សម​ត្ថ​កិច្ច​កំពុង​តាម​ចាប់​៕


adverise with khmeread

មតិយោបល់