adverise with khmeread Untitled 1

​ធុំក្លិន​ស្រា​ង៉ោង​...​បើករថយន្ត​ធំ​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក្រឡាប់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​៣០​នាទី លើផ្លូវ​ជាតិ​លេខ​៤ចន្លោះ​គីឡូម៉ែត្រ 134-135 ស្ថិតនៅ​ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ រថយន្ត​ដឹកទំនិញ​១​គ្រឿង បើកបរ​ដោយ​ឈ្មោះ ឃុ​ត រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន ០,៨៩ mg/L) មាន​ទិសដៅ​ពី ភ្នំពេញឆ្ពោះ​មក ខេត្ត​ព្រះសីហនុ។​

    លុះដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ពេល​ផ្លូវ​ទៅបុក​នឹង​រថយន្ត​១​គ្រឿង​ដឹក​​ស៊ីម៉ង់ត៍ ដែលមាន​ទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាលឱ្យ​ក្រឡាប់​តែម្តង​។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាលឱ្យ​មាន​អ្នករងរបួស​ទេ​។ រីឯ​វត្ថុតាង​រថយន្ត ២​ គ្រឿងបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុកកំពង់​សិលា​។​

    ចំណែក​ឈ្មោះ ឃុ​ត រ៉ា​វុ​ទ្ធ អ្នកបើកបរ​រថយន្ត​បង្ក បានធ្វើការ​ឃាត់ខ្លួន​ប​ណ្តោះ​អាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់