adverise with khmeread 14894421 1163863047033902 767890121 o

ប៉ូលិស​ឃាត់ខ្លួន​ក្មេងប្រុស​អាយុ​ ១៦ ​ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​បានសម្រេច​

    ភ្នំពេញ ៖ ក្មេងប្រុស​អាយុ​ ១៦ ​ឆ្នាំម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន​នៅ​ថ្ងៃទី១ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ម៉ោង​១២​ និង​២០​នាទី​រំលងអធ្រាត្រ បន្ទាប់ពី​បានធ្វើ​សកម្មភាព​រំលោភ​លើ​ក្មេងស្រី​ អាយុ​ ១៣​ ឆ្នាំ​បានសម្រេច​ចំណុច​ផ្ទះជួល​លេខ ២២៧A36 ផ្លូវព្រះ​នរោត្តម ភូមិ​១០ ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ ភេទស្រី អាយុ ​១៣ ឆ្នាំ ខ្មែរ មុខរបរសិស្ស ស្នាក់នៅ​ផ្ទះជួល ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ស្តើង សិលា ភេទប្រុស អាយុ ១៦ ​ឆ្នាំ ខ្មែរ មុខរបរ បុគ្គលិក​ភោជនីយ៍ដ្ឋាន​ កា​កា​ស៊ី​ធី ស្នាក់នៅ​ផ្ទះជួល​លេខ ២២៧A36 ផ្លូវ ព្រះ​នរោត្តម ភូមិ១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ ​បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់