adverise with khmeread 3

កម្មករ​ធ្វើ​កូដកម្ម​ប្រទះឃើញ​ថ្នាំញៀន​៨​កញ្ចប់​

     កណ្តាល ៖ ម្សៅ​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៨​កញ្ចប់​ត្រូវបាន​គេ​ប្រទះ ឃើញ ខណ​:​ពេល​កម្មករ​កំពុង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី ១៤​មករា ឆ្នាំ​២០១៦ វេលា​ម៉ោ​ង ៧​និង​១៥ នាទី មុខ​រោងចក្រ​កាត់ដេរ​ខេ​ម​វើ​ណា មាន​កម្មករ​ចំនួន ១១០០ នាក់​ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហា​សួ​គ៍ ស្រុក​ខ្សាច់កណ្ដាល ក្នុង​តំបន់​7NG​។​
    កូដកម្ម​នេះ ដឹកនាំ​ដោយ​សហជីព​ឈ្មោះ សម្ព​ន្ធ័​សហជីព​បេះដូង​កម្មករ​ខ្មែរ​របស់​ឈ្មោះ សឹុម ផល្លា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង​សហការី​ចំនួន ៧​នាក់ បាន​នាំ​កម្មករ​ប្រហែល​២០០​នាក់​បន្តធ្វើ​កូដកម្ម ដាក់​មេក្រូ​ស្រែក​នៅខាងមុខ រោងចក្រ ទាមទារ នូវ​លក្ខខណ្ឌ​ចំនួន​២៤​ចំនុច ។​
    ប៉ុន្តែ​ព្រឹក​នេះ​នៅ​​វេ​លា​ម៉ោង ៨​និង​៣០ នាទី​បាន​ប្រទះឃើញ​កញ្ចប់​ម្សៅ​ក្រា​ពណ៌​សស ចំនួន​៨ កញ្ចប់​តូច​នៅ​កន្លែង​ដែល​កម្មករ កំពុងតែ​ធ្វើ​កូដកម្ម ហើយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះមក​ធ្វើ​កំណត់ហេតុ ហើយ​បាន​ដកហូត​កញ្ចប់​ម្សៅ​ក្រាម​ទាំងនោះ​យកទៅ​ពិសោធន៍​នៅ​មន្ទីរ​គ្រឿងញៀន​ខេត្ត​៕​

adverise with khmeread

មតិយោបល់