adverise with khmeread Untitled 1

រថយន្តបុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ ២ ​នាក់​នៅ​តាខ្មៅ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ថ្ងៃទី​៣១​ តុលា​ ២០១៦ ​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ត្រង់ចំណុច​ខាងមុខផ្ទះ​កាត់កញ្ចក់​ផ្លូវ​កោង​ សង្កាត់​ព្រែក​ឫស្សី​ លើផ្លូវ​ជាតិ​២ ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ បណ្តាលឱ្យ​របួសធ្ងន់​២​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក Camry ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ក្រ​.​ព្រះសីហនុ​ 2A-0429 អ្នកបើកបរ​ឈ្មោះ​ ឃ​ន សុខ​ឃុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំ​​ពេញ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង។​

    លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​ ០១ ​គ្រឿង​ម៉ាក Suzuki Smash ​ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល​ 1D-8730 ​បើកបរក្នុងទិសដៅ​ពី​ត្បូង​មក​ជើង អ្នកបើកបរ​ឈ្មោះ ម៉ី (​មិនទាន់​ស្គាល់​នាមត្រកូល​) ​ភេទ​ប្រុស អាយុ​ប្រហែល២៨​ឆ្នាំ ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង
​តាខ្មៅ ខេត្តកណ្តាល ​និង​មាន​អ្នករួមដំណើរ​ជាមួយ​ ម្នាក់​ឈ្មោះ​ សៀម សៅ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយ និង​អ្នកបើកបរ រងរបួស​ធ្ងន់​ត្រូវបានរថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ដឹក​យកមក​សង្គ្រោះ។​

    មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ ករណី​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ប្រុស ២​​ នាក់​,​ ខូចខាត​ម៉ូតូ​ខូច​ធ្ងន់​០១​គ្រឿង ​និង​រថយន្ត​ខូច​ធ្ងន់​០១​គ្រឿង​។ ​មូលហេតុ​មកពី​អ្នកបើកបរ​រថយន្ត ​Camry បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន៕​

adverise with khmeread

មតិយោបល់