adverise with khmeread Untitled 1

នរណា​មិន​ញាក់សាច់​! សូម្បី​អាង​ហែល​ទឹក​នៅ​សណ្ឋាគារ​ផ្កាយ ៥ ក៏មាន​ក្រពើ​ចាំ​ស៊ីម​នុស្ស​ដែរ​

    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​ដែល​ថត​បាន​ពី​ទិដ្ឋភាព​គូស្នេហ៍​មួយគូ ត្រូវបាន​សត្វ​ក្រពើ​មួយ​ក្បាល​វាយប្រហារ​នៅក្នុង​អាង​ហែល​ទឹក​របស់​សណ្ឋាគារ​មួយកន្លែង​។​

​    ​នៅក្នុង​វីដេអូ​នេះ​គេ​ឃើញ​បុរស និង​ស្ត្រី​កំពុង​ងូតទឹក​អាងយ៉ាង​ត្រជាក់ចិត្ត ប៉ុន្តែ​រំពេច​នោះ​សត្វ​ក្រពើ​ក៏បាន​លេចមុខ ហើយ​ចូលក្នុង​អាងទឹក​ដើម្បី​វាយប្រហារ​អ្នក​ទាំងពីរ​តែម្តង​។​

​    ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​អ្នក​ទាំងពីរ​មាន​របួស​ឬ​យ៉ាងណា ប៉ុន្តែ​អ្នក​ទាំងពីរ​ហាក់​មិនមាន​របួស​អ្វី​ឡើយ​ក្រោយ​គេចខ្លួន​បាន ខណៈ​ក្រពើ​ស្ថិតនៅក្នុង​អាងទឹក​។​

​    ​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​ជឿថា កើតឡើង​នៅ​សណ្ឋាគារ​ផ្កាយ ៥ មួយ​ក្នុង​ទីក្រុង Kariba ប្រទេស​ហ្ស៊ី​ម​បា​វ៉េ កាលពី​ថ្ងៃ​សុក្រ ទី ២៨ ខែតុលា​កន្លងទៅ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់