adverise with khmeread Untitled 1

ឆ្លាត​ខាង​យុទ្ធសាស្ត្រ​គ្រាន់​បើ​! ពូ​ទីន​នឹង​ដណ្តើមបាន​ទីក្រុង​អា​ឡេ​ប៉ូ​ជូន​លោក​អាសាដ​យ៉ាង​ងាយ ពេល​អាមេរិក​កំពុង​ជាប់ដៃ​រៀបចំ​ការបោះឆ្នោត​

​    ​សេចក្តី​ភ័យខ្លាច​កំពុង​កើនឡើង​ចំពោះ​ប្រជាជន​ចំនួន ២៧៥.០០០ នាក់​នៅក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ខណៈ​លោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ត្រៀម​បើក​ការវាយប្រហារ​យោធា​ទៅលើ​ទីក្រុង​របស់​ប្រទេស​ស៊ី​រី​មួយ​នេះ​ក្នុង​សប្តាហ៍​នេះ​។​

​    ​គេ​ជឿថា លោក​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​កំពុង​កេងចំណេញ​ពី​ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​សហរដ្ឋអាមេរិក កន្លែង​ដែល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ក្លាយជា​ប្រធានាធិបតី "​ឥតប្រយោជន៍​" និង​ប្រទេស​កំពុង​ផ្តោត​សំខាន់​ទៅលើ​ការបោះឆ្នោត​។​

​    ​ជាមួយ​ការបោះឆ្នោត​អាមេរិក​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា​ខាងមុខនេះ កង​នាវាចម្បាំង​រុស្ស៊ី ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Admiral Kuznetsov កំពុង​ឆ្ពោះទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ដើម្បី​វាយប្រហារ​ទីក្រុង​អា​ឡេ​ប៉ូ ហើយ​គេ​ជឿថា នាវាមុជទឹក​ក៏​នឹងចូលរួម​កង​នាវា​ទាំង​នេះដែរ​។​

​    ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​លោកខាងលិច​បាន​កើនឡើង​រឹតតែ​ខ្លាំង​ដោយសារ​ការទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​អា​ឡេ​ប៉ូ​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ កន្លែង​ដែល​សង្គ្រាម​រវាង​ក្រុម​ឧ​ទ្ធា​ម និង​កងទ័ព​លោក​បា​សា​អាល់​អាសា​ដដែល​គាំទ្រ​ដោយ​លោកពូ​ទីន​កំពុង​កើតឡើង​។​

​    ​ប្រភព​ទីភ្នាក់ងារ​សម្ងាត់​លោកខាងលិច​មួយ​បាន​ប្រាប់​កាសែត The Times ថា "​យើង​គិតថា​រុស្ស៊ី​ជិត​វាយលុក​ផ្នែក​យោធា​ទ្រង់ទ្រាយ​ធំ​ទៅលើ​ក្រុង​អា​ឡេ​ប៉ូ​ហើយ​។ ច្បាស់​ជាមាន​ផលវិបាក​ខាង​មនុស្សជាតិ​ជាក់​ជាមិនខាន​"​។​

​    ​ទីក្រុង​អា​ឡេ​ប៉ូ​បាន​ក្លាយជា​ចំណុច​ជម្លោះ​ចម្បង​រវាង​លោក​ប្រធានាធិបតី បា​សា​អាល់​អាសា​ដដែល​គាំទ្រ​ដោយ​លោកពូ​ទីន អ៊ីរ៉ង់ និង​កងជីវពល​ហេស​ប៊ូ​ឡា​លី​បង់ ជាមួយ​ក្រុម​ឧទ្ទាម​ស៊ុន​នី​ដោយ​រួមបញ្ចូល​ការគាំទ្រ​មួយចំនួន​ដោយ​ប្រទេស​តួ​ក​គី រដ្ឋ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​សហរដ្ឋអាមេរិក​។​

​    ​ខណៈ​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន និង​លោក​ដូ​ណា​ល់​ត្រាំ​កំពុង​តតាំង​សង្គ្រាមពាក្យសម្តី​ជាមួយ​ការបោះឆ្នោត​នឹង​ឈានចូល​មកដល់​នៅ​សប្តាហ៍​ក្រោយ លោកពូ​ទីន​ដឹងថា លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​នឹងមិន​ហ៊ាន​ប្រថុយ​កេរ្តិ៍តំណែល​របស់គាត់​ដោយ​ស្វែងរក​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ស៊ី​រី​ឡើយ​។​

​    ​ប្រធានាធិបតី​អាមេរិក​ថ្មី​នឹងមិន​ឡើងកាន់តំណែង​ឆាប់​ទេ រហូតដល់​ខែមករា​ឆ្នាំក្រោយ ដែល​នេះ​មានន័យថា លោកពូ​ទីន និង​លោក​អាសាដ​មាន​ពេល​ពីរ​ខែ​ដើម្បី​បំបាក់​ពួក​ឧទ្ទាម​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​រួចទៅហើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់