1

អាមេរិក​កំពុង​អូស​អាវុធ​ចម្លែក​ចេញពី​កំពង់ផែ Pearl Harbour ដើម្បី​ទប់ទល់​គ្រាប់​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន​

    ​មេៗ​នៅ​មន្ទីរ​បញ្ច​កោណ​កំពុង​ប​ញ្ចូ​ន​អាវុធ​ដ៏​ធំ​រាង​មូល​បណ្តែត​ទឹក​មួយ​ចេញទៅ​ឧបទ្វីប​កូរ៉េ ក្នុង​បំណង​ទប់ស្កាត់​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​គីម​ជុង​អ៊ុន​។ នេះ​បើតាម​កាសែត​ដេលី​ស្តា​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​សំណង់​រ៉ា​ដា​ដែល​គេ​ហៅថា Sea–Based X-Band Radar (SBX) នេះ​មាន​ទម្ងន់​ដល់​ទៅ​ជាង ៥០.០០០ តោន​។ តាម​សេចក្តីរាយការណ៍ សំណង់​នេះ​អាច​បាញ់​គ្រាប់​រ៉ុក្កែត​ទៅ​បំ​បុក​ជាមួយ​គ្រាប់​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន​បាន​ទៀតផង​។ 

​    ​ហើយ​រ៉ា​ដា​របស់​អាវុធ​ចម្លែក​នេះ​ខ្លាំង​រហូតដល់​ថ្នាក់​ត្រឹម​គ្រាប់​បាល់​កីឡា Baseball ក៏​អាច​ចាប់​បានដែរ​។  

​    ​តាម​សេចក្តីរាយការណ៍ រដ្ឋាភិបាល​អមេរិក​បាន​បញ្ជូន​អាវុធ SBX នេះ​ចេញពី​កំពង់ផែ Pearl Harbour ទៅ​ដាក់​ក្បែរ​ឆ្នេរ​កូរ៉េខាងជើង (​ក្នុង​សមុទ្រ​កូរ៉េខាងត្បូង​)​។​

​    ​អ្នករស់នៅ​កោះ​ហា​វ៉ៃ​បាន​ថត​សំណង់​នាវា SBX ចាក​ចេញពី​ច្រាំង​កាលពី​ថ្ងៃ​ចន្ទ​៕ 

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់