adverise with khmeread 1

វៀតណាម​សប្បាយចិត្ត​ដែល​ស្រុកទេស​កើត​ទឹកជំនន់​!

    ​យោងតាម​កាសែត​យុវជន​របស់​វៀត​ណា​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ទឹកជំនន់​មិនមែនជា​រឿង​អាក្រក់​សម្រាប់​ប្រទេស​នេះ​ទេ ជាពិសេស​សម្រាប់​ប្រជាជន​រស់នៅ​វៀតណាម​ខាងត្បូង ដែល​បាន​ជួបប្រទះ​គ្រោះរាំងស្ងួត​ជា​យូរ​មកហើយ ដូច្នេះ​ការដែល​ស្រុកទេស​កើត​ទឹកជំនន់​គឺជា​រឿង​ប្រពៃ​បំផុត​សម្រាប់​វាលស្រែ​។ 

​    ​កសិករ​រាប់ម៉ឺន​នាក់ ដែល​រក​ទទួលទាន​ដោយ​ការចាប់​សត្វ​សមុទ្រ​នៅ​ខេត្ត An Giang និង Dong Thap រីករាយ​ជាងគេ ដែល​បានឃើញ​ទឹកជំនន់​បែបនេះ ព្រោះ​វា​នាំមក​នូវ​ប្រភព​ថ្មី​នៃ​ជីវិត​សត្វ​សមុទ្រ​។ 

​    ​អ្នកស្រុក​និយាយថា នៅ​ខេត្ត​ភាគខាងត្បូង​អត់​មាន​ភ្លៀង​ទេ​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ដូចគ្នានេះ ហើយ​ពួកគេ​ចាប់ផ្តើម​បារម្ភ​ថា​ឆ្នាំនេះ​ប្រហែលជា​មិន​ប្រសើរ​នោះឡើយ​។ ប៉ុន្តែ​គួរឱ្យភ្ញាក់ផ្អើល ទឹកជំនន់​បានកើត​ឡើង​មួយខែ​មុន​ការរំពឹងទុក ហើយ​ទឹកបាន​ហូរ​ចូល​វាលស្រែ​គ្រប់ទិសទី​។ 

​    ​ទឹកជំនន់​ជា​ដំណឹង​ល្អ​សម្រាប់​កសិករ​នៅ​តំបន់​ដីសណ្ត​មេគង្គ ព្រោះ​វា​នាំមក​នូវ​ត្រី ក្តាម កំ​ពិស និង​សត្វ​ក្នុង​ទឹកជា​ច្រើន​ទៀត ដែល​មកពី​ស្ទឹង ហើយ​វា​ជា​ប្រភព​ចំណូល​ដ៏​កាក់កប​មួយ​ផងដែរ​៕ 

​ប្រភព​៖ កាសែត​យុវជន​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់