adverise with khmeread 0

លទ្ធផល​ស្ទាបស្ទង់​៖ ប្រជាជន​រុស្ស៊ី​ជិត​ពាក់កណ្តាល​ប្រទេស​ព្រួយបារម្ភ​ថា​អាច​នឹង​ផ្ទុះ​សង្គ្រាមលោកលើកទីបី​

    ​ការ​ស្ទាបស្ទង់​ថ្មី​មួយ​បាន​រកឃើញថា ប្រជាជន​រុស្ស៊ី​ជិត​ពាក់កណ្តាល​បារម្ភ​ថា ជម្លោះ​ក្នុងប្រទេស​ស៊ី​រីនឹង​នាំទៅរក​សង្គ្រាមលោកលើកទី​បី​។ យោងតាម​កាសែត Daily Mail ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​រុស្ស៊ី ដែល​ដឹកនាំ​ដោយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​អា​ឡេ​ប៉ូ ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ស៊ី​រី លោក បា​សា អាល់​អាសាត ដែល​គាំទ្រ​ដោយ​ឧទ្ទាម​អ៊ីរ៉ង់ និង​ពួក​និកាយ​ស៊ុន​នី​។ 

​    ​ប៉ុន្តែ​សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​សកម្មភាព​របស់​រុស្ស៊ី ដោយ​ចង្អុល​ទៅ​វិបត្តិ​មនុស្សជាតិ ដែល​កំពុង​ហ៊ុំព័ទ្ធ​ទីក្រុង​អា​ឡេ​ប៉ូ និង​បាន​អង្វរ​រុស្ស៊ី​ឱ្យ​បញ្ឈប់​ការវាយលុក​តាម​អាកាស​។​

​    ​យោងតាម​ការ​ស្ទាបស្ទង់​រៀបចំ​ដោយ​ស្ថាប័ន​ឯករាជ្យ​ខាង​ស្ទាបស្ទង់​មួយ​ហៅថា Levada Centre បានឱ្យដឹងថា​ប្រជាជន​រុស្ស៊ី​ម្នាក់​ក្នុងចំណោម ២ នាក់ (៤៨ ភាគរយ​នៃ​ប្រជាជន​សរុប​របស់​រុស្ស៊ី​) បាន​និយាយថា ព្រួយបារម្ភ កើត​ស​ង្គ្រើ​ម​លោក​លើក​ទី​បី​ដោយសារតែ​សង្គ្រាម​នៅ​ស៊ី​រី​។ ហើយ ១០ ភាគរយ​ក្នុងចំណោម ៤៨ ភាគរយ​នោះ គឺ​ភ័យ​ខ្លាំង​បំផុត​ថា​នឹង​កើត​សង្គ្រាមលោកលើកទីបី​៕ 

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់