adverise with khmeread %e1%9f%a1

តួកុន​ជើងចាស់​លោក Wong Yat Fei ឡើង ២៣ គីឡូ​បន្ទាប់​ចាក​ចេញពី​ហុងកុង​

​​​    តួកុន​វ័យ ៦៩ ឆ្នាំ​លោក Wong Yat Fei បាន​លេច​ឡើងជា​តួអង្គ​ពិសេស​សម្រាប់​ខ្សែភាពយន្ត I Want To Be Quiet របស់​អ្នកដឹកនាំ Alfred Cheung ប៉ុន្តែ​គាត់​ហាក់ដូចជា​រីក​មាឌ ចាប់តាំងពី​ឃើញ​ចុងក្រោយ​នៅ​ទីក្រុង​ហុងកុង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​    ដោយ​ត្រូវបាន​សួរ​ពី​មូលហេតុ​ដែល​លោក​ឡើង​ទម្ងន់​លឿន​យ៉ាងនេះ លោក​បាន​ឆ្លើយថា "​ខ្ញុំ​ឡើង​ទម្ងន់​បែបនេះ បន្ទាប់ពី​ខ្ញុំ​ឈប់​ជក់បារី​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​។ ប្រហែលជា​ឡើង​ជិត ២៣ គីឡូ​។ ខ្ញុំ​ឥឡូវ​ទម្ងន់ ៨៦ គីឡូ​ហើយ​។ វា​ពិបាក​សម្រាប់​ខ្ញុំ​នៅពេល​ដើរ​បន្ទាប់ពី​ទម្ងន់​វា​ឡើង​លឿន​បែបនេះ​"​។

​    លោក​ក៏មាន​បំណង​ចង់​ថត​រឿង​ជាមួយ​លោក​ទិន​ហ្វ៊ី ឬ Stephen Chow ដែរ​ប្រសិនបើ​មានឱកាស​។ លោក​បាន​បន្តទៀតថា "​ខ្ញុំ​នឹង​យល់ព្រម​ប្រសិនបើ​គាត់​សុំ​ខ្ញុំ​ឲ្យ​ថត​រឿង​។ ខ្ញុំ​មិនដែល​ខឹង​ឬ​ស្អប់​គាត់​ទេ​។ យើង​នៅតែ​និយាយ​លេងសើច​ជាមួយគ្នា​នៅពេលដែល​យើង​ជួបគ្នា​"៕

adverise with khmeread

មតិយោបល់