adverise with khmeread Untitled 1

៥ វិធី​នេះ​ជួយ​លោកអ្នក​កម្ចាត់​ជាតិពុល​ចេញពី​ឥដ្ឋការ៉ូ​ជុំវិញ​ផ្ទះ ប៉ុន្តែ​វិធី​ទី ៥ ឡូយ​ជាងគេ ព្រោះ​ចំណាយ​តិច​មាន​ប្រសិទ្ធភាព​ខ្ពស់​

    ​ផ្ទះ​ស្អាត​គ្មាន​ជាតិពុល ជំងឺ​រាតត្បាត​នឹង​លែង​កើតមានឡើង ប្រសិនបើ​អ្នក​អាចធ្វើ​រឿង ៤ យ៉ាង​បូក​ទាំង​រូបមន្ត​ទឹក​សម្អាត​ជាតិពុល​ខាងក្រោម​នេះ​។​

​    ​១. ចំណាយពេល​អាន​និង​ស្វែងយល់​ពី​គ្រឿងផ្សំ​នៅលើ​ផលិតផល​សម្អាត​ផ្សេងៗ​ដែល​អ្នកទិញ​ដើម្បី​លាង​សម្អាត​។ អ្នក​អាច​វាយ​ឈ្មោះ​គ្រឿងផ្សំ​ដែល​សរសេរ​នៅលើ​ផលិតផល​ចូល Google ដើម្បី​ស្វែងយល់ថា​តើ​សារធាតុ​ទាំងនោះ​បង្ក​គ្រោះថ្នាក់​អ្វីខ្លះ​។​

​    ​២. សូមកុំ​ភាន់ច្រឡំ​ផលិតផល​ដែល​បន្លំ​ដាក់​របស់​ធម្មជាតិ "Green and Natural" ។ វា​គ្រាន់តែ​ជា​ល្បិច​ទីផ្សារ​ដើម្បី​បង្កើន​ការលក់​តែប៉ុណ្ណោះ ប៉ុន្ដែ​ផ្ទុយទៅវិញ​គ្រឿងផ្សំ​របស់​វា​គឺ​គ្រោះថ្នាក់​ណាស់​។​

​    ​៣. ប្រសិនបើ​អ្នកខ្លាច​ផលិតផល​ក្លែងក្លាយ ឬ​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព អ្នក​អាច​ស្វែងរក​វិធី​បង្កើត​ថ្នាំ​លាង​សម្អាត​ដែល​មិន​ប៉ះពាល់​ដោយ​ខ្លួនឯងបាន​។​

​    ​៤. ត្រូវ​រក្សា​បរិយាកាស​ឱ្យ​បរិសុទ្ធ ធ្វើ​ដូច្នេះ​អ្នកនឹង​ស្រូបខ្យល់​អុកស៊ីសែន​ដោយ​គ្មាន​បញ្ហា​។ ដើម្បីឱ្យ​ខ្យល់អាកាស​បរិសុទ្ធ​គួរ​ទិញ​ដើម​រុក្ខជាតិ ដាំ​ក្នុងផ្ទះ​។​

​    ​៥. ដោយឡែក​ប្រសិនបើ​មិន​ចង់​ធ្វើតាម​វិធី​ខាងលើ លោកអ្នក​ក៏​នៅតែ​អាច​កម្ចាត់​ជាតិពុល​ជាប់​នៅ​នឹង​ឥដ្ឋការ៉ូ​បានដែរ​តាម​រូបមន្ត​ខាងក្រោម​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកខ្មេះ​ស កន្លះ​កែវ​
​    ​- ទឹកស្អាត ១ កែវ​កន្លះ​
​    ​- ក្រូចឆ្មា ១០ ដំណក់​
​    ​- ប្រេង​ឡា​វែ​ន​ឌ័​រ ១០ ដំណក់ (​រក​នៅ​ផ្សារ​ទំនើប​)

​    ​* របៀប​ធ្វើ​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា បន្ទាប់មក​ក្រឡុក​ដាក់​ក្នុង​ដប​សម្រាប់​បាញ់​។ បាញ់​គ្រប់កន្លែង​លើ​ឥដ្ឋ​ទុកចោល ៥ នាទី ហើយ​យក​ក្រណាត់​មក​ជូត​ជាការ​ស្រេច​។ បន្ទាប់មក​លោកអ្នក​នឹង​លែង​បារម្ភ​ថា​ក្នុងផ្ទះ​ពោរពេញ​ដោយ​បរិយាកាស​ពុល​តទៅទៀត​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ DIY

អ្នកនឹងចូលចិត្ត

មតិយោបល់