adverise with khmeread Untitled 1

តាំងពី​បែក​ពី Jolie មក Brad Pitt យីអ៊ុន​ដាក់​ខ្លាំង ត្រូវគេ​ចំអក​និង​ជេរប្រទេច​គ្រប់​ទិស​

    ​ពួកគេ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់ពី​អាពាហ៍ពិពាហ៍​របស់ Brad Pitt និង​លោកស្រី Angelina Jolie បាន​បែកបាក់ ប៉ុន្តែ​ប្តី​របស់ Jennifer Aniston គឺ​លោក Justin Theroux បាន​វាយប្រហារ​ទៅលើ​អតីត​ប្តី​របស់​ប្រពន្ធ​ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​តារា​សម្តែង​វ័យ ៤៥ ឆ្នាំ​រូបនេះ​បាន​ចែករំលែក​គំនូរ​តាម​ទីសាធារណៈ​មួយ​ដែល​រចនា​ឡើង​ដោយ​វិចិត្រករ​ឈ្មោះ Nick Flatt ដើម្បី​បង្ហាញ​អារម្មណ៍​របស់លោក​ជុំវិញ​ការជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​    ​នៅក្នុង​គំនូរ​នោះគេ​ឃើញ​នារី​ម្នាក់​ខាំ​ម្រាមដៃ​កណ្តាល​របស់ខ្លួន​ខណៈ​នាង​ចង់បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ចំពោះ​សង្គម​នាពេល​បច្ចុប្បន្ន ខណៈ​នាង​ត្រូវបាន​ឡោមព័ទ្ធ​ទៅដោយ​ពាក្យ​ជាច្រើន​ដោយ​រួមបញ្ចូល​ទាំង "​អា​នយោបាយ​ចង្រៃ​, អា​សង្គ្រាម​ចង្រៃ និង​អា​ចក្រពត្តិ​ន​យម​ចង្រៃ​"​។​

​    ​ប៉ុន្តែ​ពាក្យ​មួយ​បានធ្វើឱ្យ​អ្នក Follow របស់ Justin ជជែក​វែកញែក​គ្នា​ពេញ​បណ្តាញ​សង្គម ដោយ​នៅក្បែរ​នារី​ក្នុង​គំនូរ​គេ​ឃើញ​មាន​ពាក្យ "​អា Brad Pitt ចង្រៃ​"​។​

​    ​ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​លោក Justin Theroux ជាច្រើន​បាន​ចូល​បញ្ចេញមតិ ជាមួយ​មនុស្ស​ជាច្រើន​បាន​អបអរ​ដល់​រូបគេ​ដែល​ហ៊ាន​រិះគន់ Brad Pitt ចំៗ ដែល​រូបគេ​បាន​ចាក​ចេញពី Jennifer បន្ទាប់ពី​បាន​សម្តែង​រួមគ្នា​ជាមួយ Angelina ក្នុង​រឿង Mr. & Mrs. Smith ក្នុង​ឆ្នាំ ២០០៥​។​

​    ​ទោះយ៉ាងណា យោងតាម Mail Online ឱ្យដឹងថា ពួកគេ​បាន​ទាក់ទង Justin ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់