adverise with khmeread Untitled 1

ឃាត់​ជនសង្ស័យ​ម្នាក់មានថ្នាំញៀនជាច្រើន​កញ្ចប់​ជាប់ខ្លួន

    ក្រចេះ ៖ ឃាត់ខ្លួនបុរសម្នាក់​ជាមួយ​គ្រឿងញៀន​ ១១​ កញ្ចប់​ ​សង្ស័យជា​មុខសញ្ញា​ជួញដូរគ្រឿងញៀន​ ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ស្នួល ស្រាវជ្រាវ​បង្ក្រាប​នៅ​ថ្ងៃទី​១ វិច្ឆិកា ​ឆ្នាំ​២០១៦ នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល និង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន ​(​ម៉ា​ទឹក​ក​) ចំនួន​១១ ​កញ្ចប់ ក្នុងនោះ​មាន​១០​កញ្ចប់ ​តូច​១​កញ្ចប់​ធំ​។​

    លោក​វរៈសេន​យ៍​ត្រី ប៊ុត នឿន អធិការរង​ប៉ូលិស​ស្រុក​ស្នួល បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សេន ទី អាយុ​២០​ឆ្នាំ ត្រូវបាន​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​មក​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី ក្រោយ​ការចាប់​ឃាត់ខ្លួន​៕

adverise with khmeread

មតិយោបល់