adverise with khmeread Untitled 1

ច្របាច់​ម្រាម​ចង្អុល​ខាងឆ្វេង ៦០ វិនាទី រួច​ចាំ​អ៊ុត​មើល​មាន​អ្វី​កើត​!!!

    ​តើ​អ្នកដឹង​ទេ​ថា​ការ​ម៉ាស្សា​លើ​ម្រាមដៃ​នីមួយៗ​ដោយ​ប្រើពេល ៦០ វិនាទី (១​នាទី​) អាចជួយ​នាំមក​នូវ​ផល​វិជ្ជមាន​ដល់​សុខភាព សឹង​មិន​គួរឱ្យ​ជឿ​? ក្រឡេកមើល​គុណប្រយោជន៍​នៃ​ការ​ច្របាច់​សាច់​នៅ​ចន្លោះ​ថ្នាំងដៃ​នៃ​ម្រាម​ឆ្វេង​នីមួយៗ​ដូចខាងក្រោម​។ 

​    ​១. មេដៃ​
​    ​ច្របាច់​សាច់​នៅ​ចន្លោះ​ថ្នាំងដៃ ៦០ វិនាទី ជួយ​សម្រួល​មុខងារ​សួត និង​បេះដូង ហើយ​ជួយ​បំបាត់​តឹង​ច្រមុះ​ដោយសារ​ផ្តាសាយ​ផងដែរ​។ រៀងរាល់​យប់​មុន​ចូល​គេង សូម​ព្យាយាម​ច្របាច់​មេដៃ ដើម្បី​ដេក​ដកដង្ហើម​បាន​ស្រួល​។ 

​    ​២. ម្រាម​ចង្អុល​
​    ​ច្របាច់​ម្រាម​ចង្អុល​ជួយ​ជំរុញ​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ និង​មុខងារ​កិនកម្ទេច​អាហារ​របស់​ក្រពះ​។ ដោយហេតុ​នេះហើយ​វា​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​ហើមពោះ ទល់លាមក ឬ​រាគរូស​ឡើយ​។ ច្របាច់ ៦០ វិនាទី ត្រង់​ទីតាំង​ដូច​ក្នុង​រូប​។ 

​    ​៣. ម្រាម​កណ្តាល​
​    ​ច្របាច់ ៦០ វិនាទី​ជួយ​បំបាត់​អាកា​រៈគេង​មិន​លក់​។ ប៉ុន្តែ​អ្នកបើកបរ​ហាម​ច្របាច់ ព្រោះ​វា​ធ្វើឱ្យ​ងោក​តាមផ្លូវ​។ 

​    ​៤. ម្រាមដៃ​នាង​
​    ​ច្របាច់​ម្រាមដៃ​នាង ១ នាទី​ជួយ​ជំរុញ​មុខងារ​ប្រព័ន្ធ​ឡាំ​ហ្វា​ទិ​ក និង​កោសិកា​ឈាមស​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​។​

​    ​៥. កូនដៃ​
​    ​ច្របាច់​ត្រង់​ហ្នឹង ៦០ វិនាទី​ជួយ​សម្រួល​សរសៃសសូង​នៅ​ខ្នង និង​ក​។ ប្រសិនបើ​ធ្វើការ​យូរ​កើត​ស្ត្រេ​ស រោយ​សាច់ដុំ​ក​ឬ​ខ្នង លោកអ្នក​គួរ​ច្របាច់​ម្រាមដៃ​នាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់