1

ឧទ្ធម្ភាគចក្រ​ចូលនិវត្តន៍​មួយគ្រឿង​នេះ​មើល​ពី​ក្រៅ​សាមញ្ញ មើល​ខាងក្នុង​ដូច​វាំង​ស្តេច​អង់គ្លេស​

    ​ឧទ្ធម្ភាគចក្រ​ចូលនិវត្តន៍​មួយគ្រឿង​ដែល​ប្រើ​សម្រាប់​ជួយសង្គ្រោះ​របស់​កងទ័ព​ជើង​ទឹក​អង់គ្លេស​មួយគ្រឿង​នេះ ត្រូវបាន​កែច្នៃ​ទៅជា​ផ្ទះ​កម្សាន្ត​សម្រាប់​ជួល​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​ទីក្រុង Stirling ប្រទេស​ស្កុ​តឡែ​ន ដោយមាន​បន្ទប់ដេក​បី កន្លែង​ទទួលភ្ញៀវ បន្ទប់ទឹក និង​ចង្ក្រាន​បាយ ជាពិសេស​កន្លែង​បញ្ជា​យាន​មាន​ទេសភាព​ស្រុកស្រែ​ដ៏​ស្រស់ស្អាត​។​

​    ​ឧទ្ធម្ភាគចក្រ Sea King ZA127 ប្រវែង ១៧ ម៉ែត្រ​នេះ ដែល​បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៩៤ ប៉ុន្តែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ហ្វឹកហាត់​ទ័ពជើងទឹក​តាំងពី​ឆ្នាំ ២០០២ ត្រូវបាន​ប្រែក្លាយជា​ផ្ទះ​កម្សាន្ត​សម្រាប់​មនុស្ស​ចំនួន ៦ នាក់​។​

​    ​Sea King ត្រូវបាន​កែច្នៃ​ដោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​គឺ​លោក Martyn Steedman និង​អ្នកស្រី Louise ដោយ​អ្នក​ទាំង​ពីរបាន​ចំណាយ​ប្រាក់​អស់ ៤ ម៉ឺន​ផោន​ដើម្បី​ច្នៃ បន្ទាប់ពី​ទិញ​ឧទ្ធម្ភាគចក្រ​នេះ​តាម​ការដេញថ្លៃ​តាម​អន​ឡាញ​មួយ​របស់​ក្រសួងការពារជាតិ​កាលពីដើមឆ្នាំ ២០១៦​។​

​    ​បន្ទប់​យន្តហោះ​នេះ​រំពឹង​បើក​ឱ្យ​ភ្ញៀវ​ចូល​នៅ​រដូវរងា​ឆ្នាំក្រោយ នៅ​តម្លៃ ១៥០ ផោន​សម្រាប់​គូស្នេហ៍​ស្នាក់នៅ​ក្នុង​មួយ​ប់​៕

ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់