adverise with khmeread 1

ប៉ូលិស​ស័ក្តិ​៤​កន្លះ​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បុក​របាំង​ថ្ម​ក្រឡាប់​ផ្ញា​រកង់​របួសធ្ងន់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់ ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ផ្ញា​រកង់​ឡើងលើ រង​ការខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើករថយន្ត​រងរ​បួស​ធ្ងន់។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​កោសដូង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត កែង​នឹង​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត ពាក់​ស្លាក​លេខ តាកែវ  2A-8570 បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេលមកដល​ចំណុចកើតហេតុ​បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រងរបួស​ធ្ងន់។ ភ្លាមៗ​នោះ​មាន​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ​ជាច្រើន​នាក់​បាននាំគ្នា​លើក​រថយន្ត​មកវិញ ដើម្បី​ជួយ​បុរស​ជា​ម្ចាស់​រថយន្ត​ដែលជា​ប់​នៅ​ខាងក្នុង ហើយក៏​ឃើញ​មាន​អ្នក​មក​យក​បុរស​ជា​ប៉ូលិស​ស័ក្តិ​៤​កន្លះ​រូបនោះ មាន​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ និង​រងរបួស​ធ្ងន់​ផង​។​

    ក្រោយមក​មាន​បុរស​ម្នា​ក់បាន​គេ​មក​បើក​យក​រថយន្ត​នោះ​ចេញពី​កន្លែង​ទៅ​បាត់ ដោយ​មិនមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នោះទេ​៕

adverise with khmeread

មតិយោបល់