Index

លោក Louis van Gaal ហៅ​អ្នកកាសែត​ម្នា​ក់ថា "​អា​ប៉ិ​ម៉ាប់​" អំឡុង​សន្និសីទកាសែត​

គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Man Utd លោក Van Gaal កំពុង​បង្ហាញ​ចំណុច​គួរឱ្យ​ចង់​សើច​ច្រើន​នៅក្រៅ​ទីលាន​ក្នុង​រដូវ​កាល​នេះ​។

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​មាន​ជម្លោះ​ជាមួយ​អ្នកសារព័ត៌មាន​ជាច្រើនលើក​កាលពីពេល​ថ្មីៗ​នេះ ដោយ​លោក​ជារឿយៗ​តែងតែ​និយាយ​ឌឺដង​ទៅកាន់​អ្នកយកព័ត៌មាន​ដែល​រិះគន់​ក្រុម​គាត់​ម្តង​ហើយ​ម្តងទៀត​។​

​បន្ទាប់ពី​ការប្រកួត​គួរ​ឲ្យ​ជក់ចិត្ត​ជាមួយ​ក្រុម​សារិកា​ព្រៃ Newcastle លោក Van Gaal បាន​ប៉ះគ្នា​ជាមួយ​អ្នកសារព័ត៌មាន​ម្តងទៀត ដោយបាន​ស្ទុះ​ចាក​ចេញពី​សន្និសីទកាសែត បន្ទាប់ពី​ខកចិត្ត​ទៅនឹង​សំណួរ​ដែល​បាន​សួរ​។​

​គាត់​បាន​និយាយ​មុនពេល​ក្រោក​ចេញពី​កៅអី​ថា "​យើង​មិន​និយាយ​ពី Rooney ទៀត​ទេ​។ លោក​ឯង​បាន​រិះគន់​គាត់​ហើយ ខ្ញុំ​មិន​រិះគន់​ជាមួយ​លោក​ឯង​ទេ​"​។

​ដោយ​ឃើញ​ឈរ​អែអង់​មិន​ព្រម​ចេញ​ទៅណា អ្នកកាសែត​ក៏​និយាយ​ផ្ទុ​ញ​ឱ្យ​គាត់ តែ​លោក Van Gaal ក៏​ឆ្លៀតពេល​ស៊ក​មួយ​ម៉ាត់​ដាក់​អ្នក​សួរថា "​លោក​ឯង​ក៏​អ៊ីចឹង​ដែរ​ម៉េច​មិន​ចេញ អា​ប៉ិ​ម៉ាប់​"​។ អញ្ចឹង​នរណា​និយាយថា​លោក Van Gaal គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ​!!!

 

មតិយោបល់