adverise with khmeread Unnamed %283%29

បុរស​វ័យ​ចំណាស់​ម្នាក់​ផឹកស្រា រហូត​កើត​ជំងឺ​សរសៃ​ប្រាសាទ ចងក​លើ​ដើម​ស្តៅ​

    សៀមរាប​ ៖ លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​ថា កាលពី​វេលា​ម៉ោង​០៨​ និង​៥​នាទី​ព្រឹក​ថ្ងៃ​ដដែល មាន​បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​កន្សែង​ចងក​បញ្ចប់ជីវិត​ខ្លួនឯង​នៅលើ​ដើម​ស្តៅ​កម្ពស់​៣​ម៉ែត្រ​កន្លះ នៅ​វាលស្រែ​នៅ​ភូមិ​គោក​ពោធិ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប។​

    លោក​បន្តថា ជនរងគ្រោះ​ឈ្មោះ សែម សឿ​ម ភេទ​ប្រុស អាយុ៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ មាន​មុខរបរ​ធ្វើស្រែ​។​

    បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​សព​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ ជា​មនុស្ស​ញៀន​ស្រា​ជាប្រចាំ ធ្វើឱ្យ​គាត់​មាន​ជំងឺ​សរសៃ​ប្រាសាទ អស់​រយៈពេល​២​ឆ្នាំ​មកហើយ​។​

    លោក​អធិការ​បញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព ឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​នឹង​កន្សែង​មែន និង​យោងទៅតាម​ការបំភ្លឺ​រប​ស់​ក្រុមគ្រួសារ​សព​ផង​នោះ​។ ​បច្ចុប្បន្ន​សព​ត្រូវ​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី៕

adverise with khmeread

មតិយោបល់