adverise with khmeread 1

ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់​ចោរ​ទាក់​ឆ្កែ​ ២ ​នាក់​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​បំពុល​សម្លាប់សត្វ​ឆែ្ក​នា​ថ្ងៃទី​០១ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦​ និង​៣០​នាទី ចំណុច​ផ្លូវលំ​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ណែម ស៊ី​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​គ្រូ បង្រៀន នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនល្មើស​០២​នាក់​គឺ​១-​ឈ្មោះ ​ជា ចាន់​ថូ​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​បេង​ឃុំ​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ និង​២-​ឈ្មោះ ​វ៉ាត កុសល​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករសំណង់​នៅ​ភូមិ​បេង ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក សត្វ​ឆែ្ក ០១​ ក្បាល​(​ងាប់​) និង​ម៉ូត ០២ ​គ្រឿង​ (​ម៉ាក​គុប​សេ​៩០​គ្នាន​ស្លាកលេខ​ ពណ៌​ទឹកសមុទ្រ​ និង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌ ទឹកប្រាក់​ គ្មានស្លាកលេខ​)​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនល្មើស​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ទន្ទឹមគ្នា​មកដល់​ចំណុចកើតហេតុ​ជនល្មើស​ឈ្មោះ​ជា ចាន់​ថូ បាន​បោះ​សាច់​១​ដុំ​ឱ្យ​ឆែ្ក​ស៊ី​រួច​ឆែ្ក​នោះ​ប្រកាច់​ងាប់​តែម្តង។​

    តាម​ចម្លើយ​សាក្សី​ឈ្មោះ​ សុខ ស៊ឹ​ម​សុវណ្ណារ៉ា​ និង​ឈ្មោះ​ ឆុន រុំ បាន​បំភ្លឺថា​ឈ្មោះ ​ជា ​ចាន់​ថូ ជា​អ្នក​បោះ​សាច់​ឱ្យ​ឆែ្ក​ស៊ី​រួច​ជិះ​ម៉ូតូ​ទៅ​រងចាំ​នៅ​ភូមិ​លំហាច ពេលនោះ​ជនរងគ្រោះ​តាម​ទាន់​ហើយ​ប្តឹង​មក​សមត្ថកិច្ច​តែម្តង​៕


adverise with khmeread

មតិយោបល់