ភ្នំពេញ ៖ បុរសម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូបុកបណ្តាលឱ្យរបួសធ្ងន់នៅចំណុចផ្លូវជាតិលេខ៤ ទល់មុខបូរីសែនមនោរម្យ សង្កាត់ចោមចៅ ខណពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៦នេះ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆយ សាម៉េត ភេទប្រុស អាយុ២២ឆ្នាំ រងរបួសក្បាលធងន់ធ្ងរ ត្រូវបានក្រុមសង្គ្រោះបន្ទាន់711 ដឹកបញ្ជូនទៅមន្ទីពេទ្យកុសមៈភ្លាមៗ។ ចំណែកម៉ូតូបង្កបើករត់បាត់៕
