adverise with khmeread 1

​ឆេះ KTV នៅ​វៀតណាម ស្លាប់ ១៣ នាក់​

​    ​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២ នេះ​ថា អគ្គីភ័យ​នៅ KTV មួយកន្លែង​បានសម្លាប់​មនុស្ស​ចំនួន ១៣ នាក់ និង​របួស​មន្ត្រីប៉ូលិស​ពីរ​នាក់​ក្នុង​ទីក្រុង​ហាណូយ​។​

​    ​អណ្តាតភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ក្នុង​សង្កាត់ Cau Giay ហើយ​ភ្លាមៗ​វា​ក៏​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​៕ នេះ​បើ​យោងតាម​មន្ត្រីប៉ូលិស​ក្នុង​មូលដ្ឋាន​គឺ​លោក The Chung​។​

​    ​Chung បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​មន្ត្រីប៉ូលិស​អគ្គីភ័យ និង​ប៉ូលិស​រាប់រយ​នាក់​ត្រូវ​បានរៀបចំ​ដើម្បី​ពន្លត់ភ្លើង​"​។ គាត់​បាន​បន្តថា មន្ត្រីប៉ូលិស​ពីរ​នាក់​កំពុង​សម្រាក​ព្យាបាល​បន្ទាប់ពី​ពួកគេ​រងរបួស​ក្រោយ​ព្យាយាម​ពន្លត់ភ្លើង​។​

​    ​យោងតាម​វេ​ប​សាយ​រដ្ឋាភិបាល​ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត និង​សន្និដ្ឋាន​ហេតុផល​ដែល​បង្កឱ្យមាន​ភ្លើង​ឆាបឆេះ ដោយ​ផ្តន្ទាទោស​ដល់​អ្នកបង្ក​ឱ្យ​ធ្ងន់ធ្ងរ​។​

​    ​នៅក្នុង​សេចក្តី​ថ្លែង​ការ​នោះ​ក៏បាន​បន្ថែមថា លោក​ក៏បាន​សុំឱ្យ​អជ្ញាធរ​ក្នុង​តំបន់​ឱ្យ​ពិនិត្យ KTV និង​ភោជនីយដ្ឋាន​ឱ្យបាន​ហ្មត់ចត់​ចំពោះ​សម្ភារៈ​ការពារ​សុវត្ថិភាព​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់