adverise with khmeread 14958086 1164290190324521 153679285 o

យុវជន​ស្ទាវ​អាយុ ​១៧ ​ឆ្នាំ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ ​១៣ ​ឆ្នាំ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

    កណ្តាល ៖ យុវជន​ស្ទាវ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៣​ឆ្នាំ​កាលពី​ថ្ងៃទី​១ ​វិច្ឆិកា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​និង​៣០​នាទី​នៅ​ចំណុច​បន្ទប់​លេខ​៦០៣ ផ្ទះសំណាក់​យីហោ "​មហាលាភ" ស្ថិតនៅ​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​​ ខេត្តកណ្តាល​ មុខរបរ​សិស្សសាលា​បែ​ល​ធី​។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ​ប្រុស ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ស្រុកកំណើត​ ភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជាង​ជួសជុល​ម៉ូតូ​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា រយៈ​ពេល​ប្រហែល​១​ឆ្នាំកន្លះ​មកហើយ​ដោយ​ផ្ទះ ជនរងគ្រោះ​នៅជាប់​កន្លែងធ្វើការ​រប​ស់ជន​សង្ស័យ ប៉ុន្តែ​មិនដែល​ដើរលេង​ជាមួយគ្នា​ទេ។​

    ទើបតែ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ណាត់ជួប​គ្នា​នៅមុខ​សាលា​អន្តរទ្វីប​អាមេរិកកាំង​រង្វង់​មូល​ព្រះ​នរាយណ៍ ហើយ​បាន​ដើរលេង​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ជាមួយគ្នា រួច​ចូលទៅ​ដេក​រួមភេទ​ជាមួយគ្នា​នៅផ្ទះ​សំណាក់​ខាង​លើ​បានសម្រេច​ចំនួន​ ៣ ​ដង​ហើយ​ដេក​នៅ​ទីនោះ​ទល់​ភ្លឺ​។​

    រហូតដល់​ម៉ោង​ប្រហែល​៧​ព្រឹក​ទើប​នាំគ្នា​ទៅរក​ការងារ​ធ្វើ​នៅផ្ទះ​អ៊ុតសក់​ស្ថិតនៅ​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល។​

    ចំណែក​អាណាព្យាបាល​ជនរងគ្រោះ ដោយ​បាត់​កូន​មិនឃើញ​ទៅផ្ទះ​វិញ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​តាខ្មៅ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​តាខ្មៅ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​បានសម្រេច​ចំនួន​៣​ដង​នៅផ្ទះ​សំណាក់​ខាងលើ​ពិតប្រាកដ​មែន ព្រោះតែ​ខ្លួន​​ស្រឡាញ់​ពុំមាន​ការបង្ខិតបង្ខំ​ឡើយ ៕

adverise with khmeread

មតិយោបល់