adverise with khmeread Untitled 1

បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ ២​ នាក់​នៅ​អង្គស្នួល​

    កណ្តាល ៖ បុរស​២​នាក់​បាន​ស្លាប់ បន្ទាប់ពី​បាន​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​​កាលពី​ថ្ងៃទី​០២ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង០២ ​និង​១០​នាទី រំលងអធ្រាត្រ​នៅ​ចំណុច​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១ ឃើញ​ដូច្នេះ​រថយន្ត​បាន​បើក​គេច​បាត់។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1BY-7964 បើកបរ​ដោយ​ឈ្មោះ​ហួន ស៊ី​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ព្រៃ​ផ្ចឹក​ទី​២ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឌុប​ឈ្មោះ យ៉ុម ភេទ​ប្រុស អាយុ៣៧​ឆ្នាំ (​ត្រូវជា​បងថ្លៃ​) រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា មុខរបរ កម្មករសំណង់​ក្រុមហ៊ុន​កូ​មិន​ខ្មែរ  ទាំង​០២​នាក់​អត់​ពាក់មួក​សុវត្ថិភាព​ អត់មាន​កញ្ចក់​មើល​ក្រោយ បាន​បើ​កបរ មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ( ភ្នំពេញ . ព្រះសីហនុ )​។​

    លុះដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​០១​គ្រឿង​មិនដឹង​ម៉ាក​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឱ្យ​ស្លាប់​០២​នាក់​នៅ​មន្ទីរពេទ្យ​និង​ខូចខាត​ម៉ូតូ​១​គ្រឿង ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​គេចខ្លួនបាត់​។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​ករណីនេះ​បណ្ដាលមកពី​អ្នក បើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ករណីនេះ​មន្ត្រី​ជំនាញ​បាន​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់