adverise with khmeread Untitled 1

អ្នក​កើត​ជំងឺមហារីក​ដោយសារ​ម្សៅ​កូនក្មេង Johnson & Johnson ទទួលបាន​សំណង ៧០ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​

    ​គណៈវិនិច្ឆ័យ​ម្នាក់​បាន​កាត់​ឱ្យ​ស្ត្រី​ម្នាក់​ទទួលបាន​ប្រាក់​សំណង​ខូចខាត​ដោយសារ​ផលិតផល ម្សៅ​កូនក្មេង Johnson & Johnson ចំនួន ៧០ លាន​ដុល្លារ បន្ទាប់ពី​ស្ដ្រី​ម្នាក់នេះ​អះអាងថា​ម្សៅ​កូនក្មេង​របស់​ក្រុមហ៊ុន​នេះ បាន​បណ្ដាលឱ្យ​នាង​កើត​ជំងឺមហារីក​ក្រពេញ​អូវែ​ល​។​

​    ​លោកស្រី Deborah Giannecchini មកពី​ទីក្រុង Medesto រដ្ឋ California រកឃើញ​មាន​ជំងឺ​នេះ​ក្នុង​ឆ្នាំ ២០១២ និង​ចោទប្រកាន់​ក្រុមហ៊ុន​ពីបទ​ធ្វេសប្រហែស​ក្នុងការ​ផលិត​និង​លក់​ផលិតផល​កូនក្មេង​បង្ក​គ្រោះថ្នាក់​។​

​    ​ពាក្យបណ្ដឹង​អះអាងថា លោកស្រី​រកឃើញ​មាន​ជំងឺមហារីក​ក្រពេញ​អូវែ​ល​បន្ទាប់ពី​ប្រើប្រាស់​ម្សៅ​កូនក្មេង​នៅ​តំបន់​ឯកជន​។​

​    ​យ៉ាងណាមិញ ក្រុមហ៊ុន​ក៏បាន​ច្រានចោល​ការចោទប្រកាន់ ដោយ​ថា​ផលិតផល​របស់​ពួកគេ​មាន​សុវត្ថិភាព បើទោះជា​ប្រើ​នៅ​តំបន់​ឯង​ជន​ក៏ដោយ​។​

​    ​អ្នក​នាំពា​ក្រ​របស់​ក្រុមហ៊ុន​លោក Carol Goodrich បាន​និយាយថា "​យើង​មាន​ក្ដី​អាណិតអាសូរ​ដល់​ស្ដ្រី​រងគ្រោះ​និង​ក្រុមគ្រួសារ​ដែលមាន​ផលប៉ះពាល់​ដោយសារ​មហារីក​ក្រពេញ​អូវែ​ល​។ យើង​នឹង​ប្ដឹង​ឧទ្ធរណ៍​ថ្ងៃនេះ ដោយសារ​ការណែនាំ​ពី​អ្នកវិទ្យាសាស្ត្រ បាន​គាំទ្រ​សុវត្ថិភាព​ផលិតផល Johnson's Baby Powder"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់