adverise with khmeread Untitled 1

គីម​ជុង​អ៊ុន​បញ្ចេញ​វីដេអូ​ទាហាន​ខ្លួន​ហាត់​សម មើល​ហើយ​ញាក់សាច់ ប្រើ​សុទ្ធតែ​កាំបិត ដំបង និង​ក្បាច់គុន​ចម្រុះ​ជាច្រើន​

    ​វីដេអូ​ឃោសនា​របស់​ប្រទេស​កូរ៉េខាងជើង​មួយ​បង្ហាញ​ពី​ទាហាន​ជាច្រើន​នាក់​កំពុង​ធ្វើ​សមយុទ្ធ ក្នុងនោះ​រួមមាន​ទាំង​បំបែក​ដុំថ្ម​ដោយ​ប្រើ​ដៃ​របស់​ពួកគេ​ផងដែរ​។​

​    ​វីដេអូ​នោះ បង្ហាញ​ទាហាន​កំពុង​ធ្វើ​សមយុទ្ធ​យ៉ាង​ស្វិតស្វាញ ខណៈដែល​គីម​ជុង​អ៊ុន​បង្ហាញខ្លួន​មើល​ពួកគេ​ហ្វឹកហាត់​។​

​    ​ការធ្វើ​សមយុទ្ធ​យ៉ាងខ្លាំង​ក្លា​រួមមាន​ទាំង​ដុំថ្ម​ធំ​ដំ​កម្ទេច​នៅលើ​រាងកាយ​របស់​ពួកគេ វាយ​លើ​រាងកាយ​ដោយ​ប្រើ​ដំបង និង​ប្រើ​កាំបិត​កាប់​កម្ទេច​ថ្ម​ដាក់​ពីលើ​ដៃ​យ៉ាង​មហិមា​។​

​    ​វីដេអូ​ឃោសនា​នោះ​ត្រូវបាន​គេ​ជឿថា​បាន​ថត​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្ដែ​ថ្មី​នេះ​ទើប​យកមក​ចាក់​បញ្ចាំង​នៅលើ​អន​ឡាញ​។​

​    ​កូរ៉េខាងជើង​មាន​ទាហាន​ប្រហែលជា​ខ្ទង់ ១ លាន​នាក់ រថក្រោះ ៤.២០០ គ្រឿង និង​រថពាសដែក ២.២០០ គ្រឿង​។​

​    ​ហើយ​ក៏មាន​របាយការណ៍​មួយ​បង្ហាញថា កូរ៉េខាងជើង​កំពុង​ត្រៀម​រៀបចំ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។​

​    ​យ៉ាងណាមិញ កូរ៉េខាងជើង​គឺ​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់ U.N និង​បណ្ដាល​សហគមន៍​អន្តរជាតិ​ផ្សេងៗ​ទៀត​សម្រាប់​ការបាញ់​មី​ស៊ី​ល​និង​នុយ​ក្លេរ​អែរ​ម្ដង​ហើយ​ម្ដងទៀត​ក្នុងឆ្នាំនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់