adverise with khmeread Index

មុខសញ្ញា​ប្លន់​យក​ម៉ូតូ​ម្នាក់​ត្រូវ​ប៉ូលិស​ព្រហ្មទណ្ឌ​ចាប់ខ្លួន​

      ភ្នំពេញ​. ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ខាងលើនេះ​ពាក់ព័ន្ធ​ក្នុងករណី វាយ​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃទី​១១​តុលា​ឆ្នាំ ២០១៥​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​កន្លងទៅ​នៅ​ចំណុច ម្តុំ​ផ្សារ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
     ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ហេង វួ​ច​លៀង​ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៧៤ ផ្លូវ​លេខ​២០០២​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ មុខរបរ លក់ដូរ ។​
     ចំំ​ណែ​ក​ជនសង្ស័យ​ឈ្មោះ សំ សា​រ៉េ​ន ហៅ​ទូ​ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ដកហូត​បាន​ម៉ុ​តូ​មួយគ្រឿង ។​
    បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់