adverise with khmeread Unnamed

ឃាត់ខ្លួន​ សន្តិសុខម្នាក់ ​សង្ស័យ​លួចម៉ូតូ​​ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជា​សន្តិសុខ​យាម​សិប្បកម្ម​ក្នុងចំណោម​២​នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​កាលពី​ថ្ងៃទី១​ វិច្ឆិកា ​ម្សិលមិញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ កាលពី​ថ្ងៃ៣០ ​តុលា​ ២០១៦ ម៉ោង​៩​យប់ នៅ​ចំណុច​រោង​សិប្បកម្ម​ផលិត​សំបក​ដប​ប្លា​ស្ទិ​ច ផ្លូវជាតិ​លេខ​១ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជឹម សារិន ភេទប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

    ប៉ូលិស​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ មឿ​ន ចាន់​សេង ភេទ ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ​រោង​សិប្បកម្ម​ផលិត​សំបក​ដប​ប្លា​ស្ទិ​ច ផ្លូវជាតិ​លេខ​១ ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី៣០​ តុលា​ ឆ្នាំ​២០១៦ ម៉ោង​៩​យប់​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាកលេខ ភ្នំពេញ 1FM-3075 លេខ​តួ​-​លេខ​ម៉ា ស៊ី​​ន ៩៤៤០៨៨០ ទុក​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ទុក​កូនសោ​ម៉ូតូ​ជាប់​នឹង​ម៉ូតូ រួច​ទៅ​យាម​នៅ​ប៉ុស្តិ៍​ក្បែរ​នោះ។​

    ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ មឿ​ន ចាន់​សេង បាន​លួច​យក​ម៉ូតូ​របស់​ជន រងគ្រោះ​ជិះ​ទៅ​ជួប​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ខា ហេង នាំគ្នា​ជិះ​ម៉ូតូ​យកទៅ​ដោះដូរ​កង់​ម៉ូតូ ខាងមុខ​-​ក្រោយ យកទៅ​ប​ញ្ជាំ​គេ​នៅ​ម្តុំ​ឃុំ​វិហា​សួ​រ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​លុយ ១០​ម៉ឺ​ន​រៀល យកលុយ​ស៊ី​​ចាយ​អស់ រួច​បក្ខពួក​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​បាត់​រហូត​។​

    លុះដល់​ថ្ងៃទី០១ ​វិច្ឆិកា ២០១៦ ម៉ោង​០៩​ព្រឹក​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ឈ្មោះ មឿ​ន ចាន់​សេង នៅ​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់