adverise with khmeread Fassbender

Michael Fassbender ប្រាប់​ពី​មូលហេតុ​ដែល​លោក​មិន​ចង់​សម្តែង​ជា​តួអង្គ ០០៧

​    ​តារា​ហូលីវូដ​រូប​សង្ហា Michael Fassbender បានផ្តល់​ហេតុផល​សមរម្យ​មួយចំនួន​ពី​មូលហេតុ​ដែល​លោក​មិន​ចង់​សម្តែង​ជា​តួអង្គ James Bond បន្ទាប់​ដោយ​លោក​អះអាងថា ស្ត្រី​គួរ​ដើរតួ​ជា​ភ្នាក់ងារ ០០៧ ។​

​    ​តារាភាពយន្ត​វ័យ​៣៩​ឆ្នាំ​រូបនេះ​ស្ថិតក្នុង​ចំណោម​តារា​ដែល​ស័ក្តិសម​នឹង​សម្តែង​តួអង្គ​នេះ ហើយ​មាន​ព័ត៌មាន​ខ្លះ​ថា តារាភាពយន្ត​រូបនេះ​ស្ថិតក្នុង​ចំណោម​តារា​សម្រាំង​ចុងក្រោយ​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​តារាភាពយន្ត Daniel Craig វ័យ​៤៨​ឆ្នាំ​។​

​    ​ប៉ុន្តែ Fassbender និយាយថា ភាពយន្ត​ថ្មី​ចាំបាច់​ត្រូវមាន​តារា​ថ្មី ខណៈពេល​លោក Craig បាន​សម្តែង​រឿង ០០៧ ច្រើន​រឿង​មកហើយ ហើយ​ថា អាយុ​ប្រហែល​លោក Craig ដូចជា​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នេះ​ទេ​។​

​    ​នៅពេល​សួរថា តើ​លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​សម្តែង​ជា​តួអង្គ James Bond ឬ​យ៉ាងណា​នោះ តារាភាពយន្ត​រូបនេះ​បាន​និយាយថា “​និយាយ​តាម​ត្រង់​ទៅ អត់​ចង់​សម្តែង​ទេ​!”​។​

​    ​លោក​បន្តថា “​ដោយសារតែ​នេះ​គឺជា​តួអង្គ​សកម្ម ខ្ញុំ​គិតថា Daniel បាន​បំពេញការងារ​ល្អ​ច្រើន​ហើយ​ក្នុង​វ័យ​ប្រហែល​គាត់​។ ខ្ញុំ​គិតថា ភាពយន្ត​បន្ទាប់​ចាំបាច់​ត្រូវមាន​អ្វីដែល​ថ្មីៗ​”​។​

​    ​Fassbender បាន​លើកឡើងថា តារា​ស្រី​គួរ​សម្តែង​ជា​តួអង្គ “James Bond” វិញ​ម្តង​ឬក៏​ថា តារាភាពយន្ត​វ័យក្មេង​ដូចជា Jack O`Connell វ័យ​២៦​ឆ្នាំ​គួរ​សម្តែង​ជា​តួអង្គ​នេះ​។ Fassbender បាន​និយាយថា លោក​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​នៃ​ភាពយន្ត James Bond ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់