adverise with khmeread Harry

នារីមហាសំណាង! ព្រះអង្គម្ចាស់ Harry ណែនាំ​មិត្តស្រី​ឲ្យ​ព្រះបិតា​ស្គាល់​

    ​មាន​ព័ត៌មាន​ថា ព្រះអង្គម្ចាស់ Harry បាន​ណែនាំ​មិត្តស្រី​ចចាមអារ៉ាម​ថ្មី Meghan Markle ឲ្យ​ព្រះបិតា​របស់​ទ្រង់​ស្គាល់ ហើយ​អាច​នឹង​រៀប​អភិសេក​ក្នុងពេល​ឆាប់ៗ​នេះ​។ 

​    ​តាម​សេចក្តីរាយការណ៍​នានា​ថា គូស្នេហ៍​មួយគូ​នេះ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់គ្នា​កាលពី​ខែឧសភា​ឆ្នាំនេះ មុនពេល​ទំនាក់ទំនង​ចាប់ផ្តើម​ប្រាកដប្រជា​កាលពី​ខែសីហា​។​

​    ​បើទោះបីជា​រស់នៅ​ឆ្ងាយ​ពីគ្នា ព្រះអង្គម្ចាស់ Harry បាន​ស្កាត់​ជួប​ជាមួយ​តារា​ស្រី​រូបនេះ​ពីរលើក​កាលពី​ខែ​មុន បន្ទាប់ពី​បង្កាត់ភ្លើង​ស្នេហា​កាលពី​រដូវក្តៅ​។​

​    ​ហើយ​ឥឡូវនេះ​មាន​ព័ត៌មាន​ថា ព្រះអង្គម្ចាស់ Charles ជា​ព្រះបិតា​របស់​ទ្រង់ បាន​ជួប​ជាមួយ Meghan ហើយ​។​

​    ​នៅពេល​សួរនាំ​ថា តើ​អាច​នឹងមាន​ពិធី​ភ្ជាប់ពាក្យ​ឬ​យ៉ាងណា​នោះ មិត្តភក្តិ​ម្នាក់​បាន​និយាយថា “​វា​អាច​នឹង​កើតមាន​។ ប្រាកដជា​កើតមាន​។ វា​គឺជា​រឿង​ប្រាកដប្រជា​។ ដូច្នេះ​យើង​រង់​ចាំមើល​ទាំងអស់គ្នា​”​។​

​    ​ព្រះអង្គម្ចាស់ Harry បាន​តាម​ចែចង់ Meghan តាមរយៈ​សារ​ជា​អក្សរ​ជា​បន្តបន្ទាប់ ហើយ​បានធ្វើ​ឲ្យ​នាង​បាក់ចិត្ត អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុង​ដ៍​កាលពីដើម​ខែកក្កដា​។​

​    ​តាម​ព័ត៌មាន​ថា Meghan វ័យ​៣៥​ឆ្នាំមាន​ភាពចម្រូងចម្រាស​ខ្លាំង​ជាមួយនឹង​អតីត​មិត្ត​ប្រុស ប៉ុន្តែ​ទីបំផុត​បាន​បាក់ចិត្ត​ស្រឡាញ់​ព្រះអង្គម្ចាស់ Harry ។​

​    ​ប្រភព​មួយ​អះអាងថា “​ទ្រង់​ពិតជា​ស្រឡាញ់​នាង​មែនទែន ចំណែក​នាង​ក៏​ដូចគ្នា​ដែរ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់