adverise with khmeread Rio

Rio Ferdinand: Arsenal មាន​ខ្សែការពារ​ដ៏​ល្អ​បំផុត​មិន​ធ្លាប់មាន​

    ​កីឡាករ Rio Ferdinand អតីត​ខ្សែការពារ​កណ្តាល​របស់​អង់គ្លេស ជឿថា ខ្សែការពារ​បច្ចុប្បន្នរ​បស់ Arsenal គឺជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន​ច្រើន​ឆ្នាំ​មកហើយ​។​

​    ​បច្ចុប្បន្ន​ក្រុម​របស់លោក Arsene Wenger លេង​១៤​ប្រកួត​មិនដែល​ចាញ់ ហើយ Ferdinand ជឿថា ភាព​រីកចម្រើន​នៃ​ខ្សែការពារ​របស់ Arsenal គឺ​កើតមាន​បន្ទាប់ពី​ការមកដល់​របស់​កីឡាករ Shkodran Mustafi។​

​    ​Shkodran Mustafi គឺជា​ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​បាន​ផ្ទេរ​ពី​ក្លឹប Valencia ក្នុងតម្លៃ​៣៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ ហើយ​បានចាប់ផ្តើម​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ Laurent Koscielny បាន​យ៉ាង​ល្អ​នៅ​តំបន់​កណ្តាល​។ “​ពូកគេ​គឺជា​ខ្សែការពារ​ដ៏​ល្អ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​នៅ Arsenal អស់​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​។ ពួកគេ​ស៊ីសង្វាក់​និង​មានការ​ជឿជាក់​”​។ ប្រសិនបើ​ពួកគេ​អាច​រក្សា​ទម្រង់​ដ៏​អស្ចារ្យ​នេះ នោះ​ពួកគេ​នឹងមាន​ឱកាស​លើក​ពាន​។

​    ​Ferdinand បន្តថា “​ជោគជ័យ​របស់ Arsenal កាលពី​ប៉ុន្មាន​ឆ្នាំមុន​គឺ​ផ្អែកលើ​ខ្សែការពារ​បួន​ដ៏​រឹងមាំ​នេះ​”៕

adverise with khmeread

មតិយោបល់