adverise with khmeread Diafra

ការវិល​ត្រឡប់មក​ហ្វឹកហាត់​របស់ Diafra Sakho ធ្វើ​ឲ្យ West Ham មាន​កម្លាំងចិត្ត​

    ​កាលពី​ថ្ងៃ​អង្គារ​កីឡាករ Diafra Sakho ខ្សែប្រយុទ្ធ​របស់​ក្លឹប West Ham បាន​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​ពេញលេញ​ជា​លើកដំបូង​នៅ​រដូវកាល​នេះ ហើយ​កីឡាករ​រូបនេះ​គួរតែ​អាច​លេង​បាន បន្ទាប់ពី​សម្រាក​អស់​មួយរយៈ​។​

​    ​Sakho វ័យ​២៦​ឆ្នាំ​មិនបាន​លេង​ឲ្យ West Ham នៅ​រដូវ​កាល​នេះ ដោយសារ​តែមាន​បញ្ហា​ខ្នង​។ ប៉ុន្តែ​នៅពេលនេះ Sakho បាន​ចូលរួមហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ដំបូង​មុន​កាលកំណត់​។ ការ​ជាសះស្បើយ​របស់ Sakho គឺជា​ការលើកទឹកចិត្ត​ដល់​គ្រូបង្វឹក​របស់ West Ham លោក Slaven
Bilic ដែល​ក្រុម​របស់លោក​ស្ថិតនៅក្នុង​ក្រុម​បាត​តារាង​ទី​៤​នៃ​ក្របខណ្ឌ PL​។​

​    ​Sakho គឺជា​កីឡាករ​សេ​ណេ​ហ្គា​ល់​បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ កាលពី​សប្តាហ៍​មុន ប៉ុន្តែ​មិនបានបង្ហាញមុខ​ក្នុង​ក្រុម​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ PL ទេ​។​

    West Brom បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​១៦​លាន​ផោន​សម្រាប់ Sakho កាលពី​ខែសីហា ដោយសារតែ​កីឡាកររូបនេះ​មាន​បញ្ហា​របួស​សាច់ដុំ​ខ្នង​៕

adverise with khmeread

មតិយោបល់