adverise with khmeread Untitled 1

សមត្ថកិច្ច​ឃាត់​ជនជាតិ​យួន ​៤៥ ​នាក់​លួច​ឆ្លងដែន ​និង​ស្នាក់នៅ​ខុសច្បាប់​នៅ សង្កាត់​ច្បារអំពៅ​ទី​២

    ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ​គិតពី​ថ្ងៃទី​១-២ ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ឃាត់​ជនជាតិ​បរទេស ​៤៥​ នាក់​លួច​ឆ្លងដែន​ និង​ស្នាក់នៅ​ខុសច្បាប់​រួច​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី​។​

    ១-​នៅ​ថ្ងៃទី​១ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​២ ​និង​៣០​នាទី ​រសៀល​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

    កម្លាំងចម្រុះ​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ ស្ថិតនៅ​ទីតាំង​សិប្បកម្ម​ឈើ  ភូមិ​សន្សំ​កុសល​១ ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ជា​លទ្ធផល​ត្រួតពិនិត្យឃើញ​ជនជាតិ​ចំនួន​១៩​នាក់ (​ស្រី​៣​នាក់​) ស្នាក់នៅ​គ្មាន​លិខិតស្នាម ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី​។​

    ២-​នៅ​ថ្ងៃទី​២ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​៦ ​និង​៣០​នាទី ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវីធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង នៃ​អយ្យ​ការរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

    ពោលគឺ​កម្លាំងចម្រុះ​មួយទៀត​បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ជន​បររទេស ដែល​លួច​ឆ្លងដែន និង​កំពុង​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ធ្វើ​ការងារ​ខុសច្បាប់ ស្ថិតនៅ​ទីតាំង​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ជា​លទ្ធផល​ត្រួតពិនិត្យ​ឃើញ​ជនជាតិ​យួន ចំនួន​២៦​នាក់ (​ស្រី​៧​នាក់​) ស្នាក់នៅ​គ្មាន​លិខិតស្នាម ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​និតិ​វិធី៕​

adverise with khmeread

មតិយោបល់