adverise with khmeread Newly elected lawmaker baggio leung c in glasses is restrained

តំណាងរាស្ត្រ​ដែល​គាំទ្រ​ឯករាជ្យភាព​វាយតប់​គ្នា​ពេញ​សភា​ហុងកុង​

    ​ហុងកុង ៖ សមាជិកសភា​ពីររូប ដែល​ចង់ឱ្យ​ហុងកុង​បំបែក​ចេញពី​ចិន​វាយ​គ្នា​ជាមួយនឹង​សន្តិសុខ​កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ដោយ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះ​ត្រូវបាន​អូស​ចេញពី​អង្គប្រជុំ ខណៈដែល​ការបារម្ភ​កើនឡើង ក្រែងលោ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​។​

​    ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​ក្នុង​ទីក្រុង​ស្វយ័ត​ថា ចិន​នឹង​បន្តឹង​កណ្តាប់ដៃ​ខ្លួន​លើ​ហុងកុង ជាហេតុ​នាំឱ្យមាន​ចលនា​ឯករាជ្យ​មួយ​។​

​    ​នៅក្នុង​សប្ដាហ៍​ទី​បី​ជាប់​គ្នា​នៃ​ភាពចលាចល​ក្នុង​អង្គនីតិបញ្ញត្តិ សមាជិកសភា​ដែល​គាំទ្រ​ឯករាជ្យភាព​លោក Baggio Leung និង លោកស្រី Yau Wai-ching បាន​ចូលក្នុង​អង្គប្រជុំ បើទោះជា​មានការ​ហាមឃាត់​ក៏ដោយ ហើយ​មិនទាន់មាន​ការសម្រេច​ពី​តុលាការ​ថា​តើ​ពួកគេ​អាច​នឹង​មក​អង្គុយ​នៅ​កន្លែង​អង្គុយ​របស់​ពួកគេ​ដែរ​ឬក៏​អត់​ទេ​។​

​    ​លោកស្រី Yau បាន​ឡើង​អង្គប្រជុំ និង​កាន់​ក្បាល​មេក្រូ​របស់លោក​ស្រី និង​ចាប់ផ្ដើម​អាន​សម្បថ​របស់​លោកស្រី​។​

​    ​បន្ទាប់មក​អ្នកការពារ​សុវត្ថិភាព​ស្រី​មក​នៅ​ជុំវិញខ្លួន​លោកស្រី​ដើម្បី​នាំ​ពួកគាត់​ចេញ ប៉ុន្តែ​ពេលនោះ​ស្រាប់តែ លោក Baggio រុញច្រាន​ទៅលើ​ក្រុមមន្ត្រី​ការពារ​សុវត្ថិភាព ជាហេតុ​នាំឱ្យមាន​ការប៉ះទង្គិច​គ្នា​តែម្ដង​៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់