adverise with khmeread Unnamed %281%29

អាណិត​ខ្លោចចិត្ត​!!!​ ​រថយន្ត​ដឹក​ឥដ្ឋ​ កិននារី​ម្នាក់​ស្លាប់នៅ​ផ្លូវជាតិ​លេខ​៥

    ភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ដឹក​ឥដ្ឋ​១​គ្រឿង បើកបរ​មិន​ប្រុងប្រយ័ត្ន បុក​នារី​ម្នាក់​ដែល​កំពុងតែ​បើក​ម៉ូតូ​តាម​ដងផ្លូវ បណ្ដាលឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ចេញមកក្រៅ ស្លាប់​ភ្លាម​តែម្តង។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នា​ម៉ោង​១​រសៀល ថ្ងៃទី​២ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ទល់មុខ​រោងចក្រ​៣​ជាន់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

    មន្ត្រីប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​កូរ៉េ​ដឹក​ឥដ្ឋ​១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា ជាមួយ​ម៉ូតូ​មួយគ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់។​

    លុះ​ជិះ​បើក​មកដល់​ទល់​មុខរោ​ង​ចក្រ​៣​ជាន់ ស្រាប់តែ​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ដ បណ្ដាលឱ្យ​ដួល​អូស​ប្រហែល​ជាង​១០​ម៉ែត្រ ខ្ទាតចូល​ក្រោម​រថយន្ដ កិន​ក្បាល​បែកធ្លាយ​ខួរ​ចេញមកក្រៅ ស្លាប់​ភ្លាមៗ​តែម្តង។​

    ប៉ូលិស​ដដែល បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឡៃ ស្រី​នាង អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នករត់​តុ​ក្នុង​ហាង ស្នាក់នៅ​ម្ដុំ​ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បើកបរ​ម៉ូតូ​ម៉ាក ​Click ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BH-8720។​

    រីឯ​រថយន្ដ​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ​3A-0292 ចំណែក អ្នកបើកបរ​រថយន្ដ​មិនត្រូវ​បាន​ស្គា​ល់ពី​អត្តសញ្ញាណ​នោះទេ ដោយ​រត់​គេចខ្លួនបាត់។​

    ក្រោយពេល​កើតហេតុ រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី រីឯ​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់