Untitled 1

ញាក់សាច់​! សេដ្ឋី​រុស្ស៊ី​រៀបការ​កូន​ម្តង មាន​ជំនូន​យន្តហោះ នំ​ខេ​ក​កម្ពស់ ៣ ម៉ែត្រ និង​ឈុត​កូនក្រមុំ​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​

    ​លុយ​ជាច្រើន​ត្រូវបាន​ជះ​ទៅលើ​មង្គលការ​ដ៏​អធិកអធម​របស់​កូនស្រី​នៃ​គ្រួសារ​មានអំណាច​ត្រកូល Tajik ដែល​រួមទាំង​សម្លៀកបំពាក់​ដាំ​ត្បូង​ពេជ្រ​ដែល​រចនា​ឡើង​ដោយ​អ្នក​រចនា​ម៉ូត​អង់គ្លេស មានតម្លៃ​ដល់​ទៅ ៦៣៤.៧៩០ ដុល្លារ​។​

​    ​កូនក្រមុំ​ឈ្មោះ Madina Shokirova ដែលជា​កូនស្រី​សេដ្ឋី​ប្រេង​ឈ្មោះ Ilkhom Shokirova បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែលជា​កូនមហា​សេដ្ឋី​ដែរ មានឈ្មោះ​ត្រឹម Sador​។​

​    ​ពិធីមង្គលការ​ដ៏​អស្ចារ្យ​នេះ​បាន​ប្រារព្វ​ឡើង​នៅ​សណ្ឋាគារ​ប្រណិត Radisson Royal Congress Park ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​។ យោងតាម​របាយការណ៍​ឱ្យដឹងថា មាន​ភ្ញៀវ​ចំនួន ៩០០ នាក់​ចូលរួម​ពិធី​នេះ​។​

​    ​កូនក្រមុំ Madina បាន​បង្អួត​ភ្ញៀវ​របស់ខ្លួន​ជាមួយ​ឈុត​មង្គល​ការដែល​រចនា​ដោយ​ក្រុមហ៊ុន Ralph & Russo ដោយ​គេ​ឃើញ​សាច់​ក្រណាត់​ត្រូវបាន​រចនា​ជាមួយ​ប៉ាក់​ផ្កា​ធ្វើ​ពី​ប្រាក់ បូ​ផ្កា​ដាំ​ពេជ្រ និង​ព័​ក្ស​រាប់រយ​គ្រាប់ រួមទាំង​ត្បូង​ចរណៃ Swarovski ជាច្រើន​គ្រាប់​ទៀត​។ អ្នករៀបចំ​ពិធី​ក៏​បង្អួត​ភ្ញៀវកិត្តិយស​ជាមួយ​នំ​ដ៏​ធំ​មួយ​ដែលមាន​កម្ពស់ ៣ ម៉ែត្រ​។​

​    ​មុន​មកដល់​ពិធី​រៀបការ កូនកំលោះ​បាន​យក​យន្តហោះ​ឯកជន​ដឹក​កូនក្រមុំ​ដើរលេង​ប៉ុន្មាន​ជុំ​ផងដែរ​នៅ​រមណីយដ្ឋាន Marbella របស់​អេ​ស្ប៉ា​ញ​។ 

​    ​យោងតាម​វេ​ប​សាយ Life! ឱ្យដឹងថា ប្រាក់​ចំនួន ៤៧៦.០៦០ ដុល្លារ​ត្រូវបាន​ចំណាយ​ទៅលើ​ការ​ច្រៀង​រាំ​តែមួយ​មុខ​គត់ ដោយ​មិន​គិតពី​ការចំណាយ​លើ​ផ្នែក​ផ្សេងៗ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់