adverise with khmeread Unnamed %287%29

ស្នងការរង​ទទួល​ផែន​យុត្តិធម៌ក្រុង​បាត់ដំបង​ប្រកាសបង្ក្រាប​ល្បែងខុសច្បាប់គ្រប់ប្រភេទឱ្យ​ខាងតែបាន

    បាត់ដំបង ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌​ដឹកនាំ​បញ្ជា​កម្លាំង​ប៉ូលិស​ក្រុម​បង្កា​រ​បង្ក្រាប​នៃ ស្នងការដ្ឋាន​ដោយមាន​លោក​អនុសេនីយ៍ទោ ឈឿង គឹម​សុង ជា​ប្រធាន​ចុះ​ធ្វើការ បង្ក្រាប​ល្បែង (​ឆ្នោត​) ចំនួន​០៤ ទីតាំងនៅ​ចំណុច​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំ បង​។​

    ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ទាំង​អ្នកលក់ (​មេ​ឆ្នោត​) និង​អ្នក​ចាក់ (​កូន​ឆ្នោត​) ប្រុស ស្រី​ចំនួន ០៦​ ​នាក់​និង​រឹបអូស​វត្ថុតាង​មួយចំនួនធំ​។ ​បច្ចុប្បន្ន​អ្នកប្រព្រឹត្តិ និង​វត្ថុតាង​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី មានប្រសាសន៍ថា​អនុវត្តតាម​បទបញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ប៉ូលិស​ខេត្ត បាត់ដំបង លោក​នឹង​ដឹកនាំ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង ល្បែងភ្នាល់​គ្រប់​ប្រភេទ ដែល​កើតមាន​ក្នុង​ខេត្តបាត់ដំបង ទោះ​ក្នុង​រូបភាព​អ្វី​ក៏ដោយ​។​

    លោក​បន្តថា ករណី ល្បែង (ហ្កេ​ម) ដែលមាន​លួចលាក់​លែង នៅ​ទីតាំង​បើក​(​អិន​ធើ​ណែ​ត​) ដែល​បាន លេចឡើង​នូវ​ពត៌មាន​មួយចំនួន​នេះ លោក​នឹងធ្វើ​ការស្រាវជ្រាវ​ និង​បង្ក្រាប​ឱ្យ​ខាងតែបាន៕

adverise with khmeread

មតិយោបល់