adverise with khmeread Untitled 1

ម៉ែ​ប្រពន្ធ​ពិន័យ​ស្វាមី​ឱ្យ​លុតជង្គង់​លើ​សំបក​ទុរេន និង​បិត​សំឡី​អនាម័យ​លើ​ថ្ងាស់ ដោយសារ​រឿង​ទាក់ទង​ស្រី​ច្រើន​នាក់​តាម Wechat

    ​ប្រពន្ធ​ចិន​ម្នាក់​បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​ប្តី បន្ទាប់ពី​នាង​រកឃើញថា​គាត់​លួច​ជជែក​លេង​ជាមួយ​ស្រី​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​តាម​អន​ឡាញ​។ 

​    ​ប្រពន្ធ​រូបនេះ​បានឱ្យ​ប្តី​សារភាព​កំហុស ខណៈដែល​នាង​ស្រែកជេរ​គាត់​ក្នុងពេលដែល​នាង​កំពុង​អង្គុយ​លើ​គ្រែ​ក្បែរ​គាត់​។ គេ​ឃើញ​បុរស​ជា​ប្តី​យំ​យ៉ាង​ឈឺចាប់ និង​អាម៉ាស់​បំផុត​ក្នុង​វីដេអូ​ដែល​បង្ហោះ​កាលពី​ថ្ងៃទី ៣១ ខែតុលា​។ 

​    ​គេ​ឃើញ បុរស ដែល​ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ និង​ពាក់អាវ​ត្រ​នា​ប់​ពណ៌​ផ្កាឈូក​រូបនេះ កំពុង​លុតជង្គង់​លើ​សំបក​ទុរេន ហើយ​អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​គឺ​គេ​ឃើញ​សំឡី​អនាម័យ​បិត​ជាប់​ថ្ងាស់​របស់​បុរស​នេះ​ទៀតផង​។ 

​    ​បុរស​នេះ​បាន​និយាយ​ឮសូរ​តិចៗ​ថា "​បង​ទទួលស្គាល់​កំហុស​ហើយ​។ បង​មិនគួរ​ផ្ញើ​រូបថត​តាម Wechat ទេ​។ បង​មិនគួរ​ចាប់ផ្តើម​ជជែក​ទៅ​គេ​មុន​ទេ​"​។ 

​    ​ប្រពន្ធ​ពោរពេញ​ដោយ​កំហឹង​បាន​សួរចម្លើយ​ប្តី​ខ្លួនឯង​យ៉ាង​ដូច្នេះ "​ទៅទាក់ទង​គេ​មុន​មែន​ទេ​?"​។  បុរស​នោះបាន​ចាប់ផ្តើម​សារភាព​អស់​រាល់​អ្វីដែល​ខ្លួន​បានធ្វើ​យ៉ាង​ដូច្នេះ "​បង​បាន​ជជែក​លេង​ជាមួយ​ស្រីៗ​ជាច្រើន​នាក់​។ បង​បាន​និយាយ​រឿង​ដែល​មិនគួរ​និយាយ​"​។​

​    ​ប្រពន្ធ​នោះបាន​ជេរ​ប្តី​ខ្លួនឯង ហើយ​និយាយថា "​អ៊ីចឹង​ហើយ​ទើប​បង​ឯង​ចុងបញ្ចប់​ទៅជា​បែបនេះ​មែន​ទេ​? តើន​រណា​ឱ្យ​បង​សម្លាញ់​ឯង​លុតជង្គង់​លើ​សំបក​ទុរេន​?"​។ ប្តី​ឆ្លើយ​ភ្លាម​ថា "​ប្រពន្ធ​របស់ខ្ញុំ​ប្រាប់​ឱ្យ​ខ្ញុំ​ធ្វើ​អ៊ីចឹង​"​។  

​    ​ប្រពន្ធ​និយាយ​ទាំង​កំហឹង​ថា "​ខ្ញុំ​ឱ្យ​លុតជង្គង់​បែប​ហ្នឹង តើ​បង​ធ្វើតាម​បញ្ជា​ខ្ញុំ​ទេ​?"​។ ប្តី​នោះ​ឆ្លើយថា "​បង​ត្រៀម​ចិត្ត​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​រួចហើយ​"​។ ប្រពន្ធ​សួរ​ទៀតថា "​ថ្ងៃក្រោយ​និយាយ​ជាមួយ​នាងៗ​ទាំងនោះ​ទៀត​ទេ​?"​។ 

​    ​បុរស​ជា​ប្តី​ឆ្លើយថា គាត់​លែង​ហ៊ាន​ទៀតហើយ​។ បុរស​នោះ​ភ្លាមៗ​ស្រាប់តែ​ហូរ​ទឹកភ្នែក ហើយ​និយាយថា "​ប្រពន្ធ​សម្លាញ់ នេះ​ជា​សំបក​ទុរេន​។ បង​ទ្រាំ​ពុំ​បានទេ​អូន​"​។ 

​    ​បន្ទាប់មក​វីដេអូ​ក៏​ចប់​ត្រឹមហ្នឹង ហើយ​គេ​មិនដឹងថា​ប្តី​នេះ​ត្រូវ​លុតជង្គង់​លើ​សំបក​ទុរេន​យូរ​ប៉ុនណា​នោះទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់